ករណីប្រទះឃើញសាកស_ពស្ត្រីម្នាក់អណ្តែតទឹកទន្លេមេគង្គនៅក្នុងភូមិសាស្រ្តស្រុកសំបូរ…!
ខេត្តក្រចេះ៖ នៅវេលាម៉ោង ៧:០០នាទីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ 2023 ប្រជាសហគមន៍នេសាទភូមិកោះផ្តៅបានប្រទះឃើញសាកស_ពអណ្តែតទឹក នៅកណ្ដាលទន្លេមេគង្គ ត្រង់ចំនុចកោះគំរបបាយ ស្ថិតក្នុងភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចះ ។
បើតាមប្រភពបីសមត្ថកិច្ចបានអោយដឹងថា សាកស_ពខាងស្ត្រីលើមានឈ្មោះ ម៉ន ខាំសាអន ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានសតិមិនល្អ ដោយបាត់ខ្លួនពីលើទូកកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ2023 ។
បច្ចុប្បន្ន សាកស_ពស្ត្រីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕













