អាណិតណាស់-យុវតីម្នាក់ខំក្រោកពីព្រឹកធាក់កង់បម្រុងនិងទៅលាងចាននៅហាងគុយទាវឲ្យគេអកុសលត្រូវរថ យន្តបុករងតបួសធ្ងន់សូម្បីតែរថយន្តសាមុយក៏មិន ដឹកដែរ…

 

ភ្នំពេញ-យុវតីម្នាក់រងរបួសធ្ងន់ខណ:កំពុងជិះកង់តាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយបណ្តាលឲ្យបែកក្បាលហូរឈាមដោយហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ

បានកើតឡើង កាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៣ស្ថិតនៅ

តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវតីរងគ្រោះខាងលើនេះមានឈ្មោះ ស្រី ម៉ៅ អាយុ១៧ឆ្នាំមុខរបរលាងចានស្នាក់នៅបន្ទប់

ជួលក្បែរកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុយុវតីរងគ្រោះបានក្រោកពីងងិតដើម្បីធាក់កង់ជិះទៅលាងចាននៅហាងបាយនិងហាងគុយទាវឲ្យគេដើម្បីបានកម្រៃយកមកដោះស្រាយជីវភាពគ្រួសារខណ:ជិះកង់មកដល់ចំនុចកើតហេតុក្នុទិសដៅ

ពីជើងទៅត្បូងត្រូវរថយន្តហ៊ីយ៉ាន់ដាយពណ៍ខៀវពាក់ផ្លាកលេខ កណ្តាល 2B3352បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរស្របទិសដៅគ្នាបានជ្រុល

ចង្កូតបុកយុវតីរងគ្រោះខាងលើយ៉ាងពេញទំហឹងបណ្តាលឲ្យបោកក្បាលជាមួយនិងថ្នល់រងរបួសធ្ងន់ ហើយអ្នកបើកបរបានបើករថយន្តព្យាយាមរត់គេចខ្លួនតាំងពីចំនុចកើតហេតុរហូត

ដល់ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ទើបបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តចោលកណ្តាលផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់រលួសបានចុះមកដល់ទីតាំងកើតហេតុហើយព្យាយាមតេហៅរថយន្តសាមុយដើម្បីដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះ ខណ:ពេលរថយន្តសាមុយឯកជនចំនួន២គ្រឿងបានមកដល់មិនបានដឹកយកជនរងគ្រោះ

ទៅជួយសង្រ្គោះទេបែរជាបើករថយន្តត្រលប់ទៅវិញទាំង២គ្រឿង ខណ:ម្តាយយុវតីរង

គ្រោះឃើញបែបនេះក៏សម្រេចចិត្តដឹកកូនស្រីរបស់គាត់តាមម៉ូតូកង់៣ទៅកាន់មន្ទីរពេទ្យជ័យជំនះនៅក្រុងតាខ្មៅខេត្តកណ្តាល ដោយស្ថានភាពមុខរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យបាន

បញ្ជូនជនរងគ្រោះទៅធ្វើការសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រវិញ។

ចំណែករថយន្តបង្កនិងកង់ជនរងគ្រោះ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published.