នារីម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងបានវ៉ាជែងនិងរថយន្តមួយគ្រឿង ទៀតមិនប្រយ័ត្នក៏ទៅបុកបុរសម្នាក់ ដែរកំពុងជិះម៉ូតូ ច្រាសទិសគ្នាបណ្តាល ឲ្យបែកក្បាលស្លា_ប់នៅក្នុងថ្លុកឈា.ម …!!

 

 

ភ្នំពេញ÷ កាលពី យប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់បែកក្បាលស្លា.ប់.នៅក្នុងថ្លុកឈា.ម ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ២៦១ ក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស.ពជនរងគ្រោះមានឈ្មោះ ស៊ីនសម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋានស្នាក់នៅផ្ទះ

លេខ១៥១ ផ្លូវ២១៧ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

មុនកើតហេតុគេឃើញបុរសជាជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC-១២៥ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IS-4408ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាកMeredesមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខខេមរភូមិន្ទ06-2-9751បើកបរដោយនារីម្នាក់ធ្វើដំណើរបញ្ច្រាស

ទិសដៅគ្នាពីត្បូងទៅជើងបានវ៉ាជែងនិងរថយន្តមួយគ្រឿងទៀតមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលជនគ្រោះបោកក្បាលផ្ទប់និងកញ្ចក់រថយន្តផ្លោងធ្លាក់

មកបោកនិងថ្នល់បន្ថែមទៀតស្លា_ប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបានបើក

អូសម៉ូតូជាង ២០ ម៉ែត្រទើបខ្ទៀតចេញរួចបន្តទៅមុខជិត១០០ ម៉ែត្រទៀត អ្នកបើកបរបានឈប់រថយន្តរួចបើកទ្វារចុះរត់គេចខ្លួនបាត់។

សមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕

 

 

 

 

 

 

Leave a Reply

Your email address will not be published.