មហាជនឆ្ងល់ថា ហេតុអ្វីប៉ូលិសខណ្ឌមានជ័យបង្រ្កាបក្រុមញៀនល្បែងជល់មាន ហាមមិនឲ្យអ្នកកាសែតថតឬឡាយ…!

 

ភ្នំពេញ-កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យសហការជាមួយកម្លាំងប៉ុស្តិនគរបាលប៉ុស្តិ៍

ស្ទឹងមានជ័យទី១ បានឆ្មក់ចូលទៅបង្រ្កាបទីតាំងបង្កប់ល្បែងនិងប្រមូលផ្តុំគ្នាលួច

លេងល្បែងជល់មាន់និងចាក់ខ្លាឃ្លោករួមនិងអាប៉ោងមួយកន្លែងស្ថិតនៅ សុខា

ស្ពតក្លិប នៅផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ ។

ការឆ្មក់បង្រ្កាបទីតាំងល្បែងខាងលើនេះគេឃើញសមត្ថកិច្ចបានសែងម៉ូតូរបស់អ្នកញៀនល្បែងចំនួន៥គ្រឿង ដាក់លើរថយន្តរបស់សមត្ថកិច្ច និងបានឃាត់ខ្លួនអ្នកញៀនល្បែងជាច្រើននាក់។

ប្រត្តិបត្តិការណ៍បង្រ្កាបអ្នកញៀនល្បែងខាងលើនេះសមត្ថកិច្ចនគរបាលអន្តរាគមន៍កម្លាំងនគរបាលខណ្ឌមានជ័យម្នាក់បានមកហាមឃាត់អ្នកសារព័ត៍មានមិនឲ្យថតឬឡាយនោះទេ ដោយមហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីគ្រាន់តែសមត្ថកិច្ចបង្រ្កាបបនល្បែងនិងអ្នកញៀនល្បែងស៊ីសងចាំបាច់ហាមឃាត់អ្នកកាសែតមិនឲ្យថតឬឡាយ ព្រោះវាមិនមែនជាករណីបង្រ្កាបគ្រឿងញៀនឬក្រុមចោរឆក់ចោរប្លន់ឯណា។

ចំណែកអ្នកញៀនល្បែងនិងម៉ូតូចំនួន៥គ្រឿងសមត្ថកិច្ចបានបញ្ជូនចេញភ្លាមៗទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការសាកសួតាមនិតិវិធី៕

Leave a Reply

Your email address will not be published.