នារីវ័យក្មេងម្នាក់ជិះម៉ូតូទៅលោតទឹកសម្លា­_ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ!!

 

 

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់  ជិះម៉ូតូទៅលោតទឹកសម្លា_ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ហើយលិចបាត់ បន្សល់តែលេខទូរស័ព្ទ ស្បែកជើង និងម៉ូតូ ១គ្រឿង នៅថ្ងៃទី២៣ខែ

មីនា ឆ្នាំ២០២៣ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ក្នុង សង្កាត់ជ្រោយចង្វារ

ខណ្ឌជ្រោយចង្វារ ។

ក្រុមគ្រួសារនារីដែលបានលោតទឹកនោះអោយដឹងថា នាងឈ្មោះ សាលីម

ហ្សាហ្វូរ៉ា អាយុ២៣ឆ្នាំ មានលំនៅ ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបតែលែងប្តីមានកូនប្រុសអាយុប្រមាណ១ខួបក្នុងបន្ទុក ។

នៅមុនពេលកើតហេតុ គេឃើញនារីរូបនោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GB.២៦៨៦ មួយគ្រឿងបានធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ពីកើតទៅលិច រួចក៏បានវាង១ជុំដល់រង្វង់មូលកួចកាណុងក៍បានត្រឡប់ទៅជ្រោយចង្វារ វិញ។

ពេល ចុះពីលើស្ពានបានបន្តិច ក៍បានឈប់ម៉ូតូ ដោះស្បែកជើង ព្រមទាំងសរសេរទុកលេខទូរស័ព្ទម្តាយគាត់ រួចលោតចុះទៅក្នុងទន្លេសម្លា_ប់ខ្លួនតែម្តង។

បន្ទាប់ពីលោតសម្លា_ប់ខ្លួនស្ត្រីជាម្តាយរួចទាំងបងប្អូន ក៏បានធ្វើដំណើរទៅលើស្ពានទាំងស្លុតចិត្តបំផុត ។ តាមស្ត្រីជាម្តាយ បានយំរៀបរាប់ទាំងទឹកភ្នែកអោយដឹងថា :

មូលហេតុ ដែលធ្វើអោយកូនស្រីរបស់គាត់លោតទឹកសម្លា_ប់ដោយសារតែវិបត្តិក្នុងគ្រួសារ ដោយសារតែ ប្តី បានឈ្លោះទាស់ទែងលែងលះ គ្នា ប្រមាណ១ឆ្នាំ មកហើយ តែ កូនស្រីគាត់ចិត្តមិនដាច់នៅតែនឹកអាលោះអាល័យ ប្តី គ្មានពេលល្ហែនិងបានព្យាយាមសម្លា_ប់ខ្លួន ប្រមាណជាង១០ដងមកហើយ តែ ឃាត់ទាន់។

នៅមុនពេលកើតហេតុ គាត់កំពុងតែយោលអង្រឹងចៅអោយដេក ស្រាប់តែ កូនស្រីគាត់បានជិះម៉ូតូ ចេញទៅបាត់។

ខណះពេលដែលគាត់ទៅថ្វាយបង្គំនៅវិហារ ស្រាប់តែ មាននារីម្នាក់បានទូរស័ព្ទមកថា កូនស្រីគាត់បានលោតទឹកសម្លា_ប់ខ្លួនបាត់ហើយ។

បន្ទាប់ពីកូនស្រី លោតសម្លា_ប់ខ្លួនបុរសជាឪពុក ក៏បានទាក់ទងបងប្អូន ខ្មែរអ៊ិស្លាមជួយរាវរក តែមិនទាន់រកឃើញសពនៅឡើយ ទេ ៕

Leave a Reply

Your email address will not be published.