កម្លាំងព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ទៅកាន់តុលាការដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម …..!!

 

ភ្នំពេញ-នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ០៣ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៥ នាក់ និងចាប់យកម៉ូតូ ជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន ០៣ គ្រឿង ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ) ចំនួន១០ករណី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖

ករណីទី១  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចខាងលិចអាគារវឌ្ឍនៈ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ០៣ នាទី ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ សំបកឪឡឹក) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារផ្ទះលេខ៨៥អឺ០ ផ្លូវលេខ១៤៨កែង១៩ ភូមិ០៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ០០ នាទី  ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ចិន (មិនដាក់ពាក្យបណ្តឹង)

ករណីទី៣  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចហាងលក់ស៊ុប ផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ១០ នាទី ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ខ្មែរ(មិនដាក់ពាក្យបណ្តឹង)

ករណីទី៤  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចក្រោយផ្សារអ៊ីអន១ ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង៣០ នាទី ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)

ករណីទី៥  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌សំបកឪឡឹក) ប្រព្រឹត្តនៅចំណុចមុខហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌ         ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង ៣០ នាទី ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាន ភេទ ស្រី ជនជាតិ ចិន (មិនដាក់ពាក្យបណ្តឹង)

ករណីទី៦  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌សំបកឪឡឹក ) ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង៣០ នាទី ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)

ករណីទី៧  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ពណ៌ ស ) ប្រព្រឹត្តនៅចំណុចហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១ និង៣០នាទី ទៀបភ្លឺ  ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ស្ត្រី ជនជាតិ ចិន (មិនដាក់ពាក្យបណ្តឹង)

ករណីទី៨  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទអុបប៉ូ(OPPO) ពណ៌ ខៀវ ) ប្រព្រឹត្តនៅចំណុចមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣០នាទី ទៀបភ្លឺ ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)

 

ករណីទី៩  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ ប្រូមិច ) ប្រព្រឹត្តនៅនៅចំណុចមុខម៉ាតមិនចាំយីហោ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង៣០នាទី ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ជនបរទេស ភេទ ប្រុស (មិនដាក់ពាក្យបណ្តឹង)

ករណីទី១០  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹស ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ៣១០  សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង      រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៤០ នាទី ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ  (មិនដាក់ពាក្យបណ្តឹង)

ជនសង្ស័យ

១-ឈ្មោះ ឃួយ គង់ម៉េង  ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវបេតុង  សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

២-ឈ្មោះ សាន ភត្រ្តា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវវេងស្រេង  សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

៣-ឈ្មោះ ធី ម៉េងហុង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង  សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

៤-ឈ្មោះ ចាន់ ធារិទ្ធ ភេទ ប្រុស អាយុ ១៦  ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៦៣កែង៣៣០  សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

៥-ឈ្មោះ លី សុភាព ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវលេខ១  សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

វត្ថុតាងចាប់យក

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JA-៦២០៦ ចំនួន ០១ គ្រឿង ។

-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកប្រាក់ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ១O-៩២៦៧ ចំនួន ០១ គ្រឿង

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១C-៦៥០៤ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ទាំង៥នាក់ខាងលើនិងវត្ថុតការិយាល័យព្រហ្មទណឌកំរិតស្រាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.