ប្រពន្ធស្រឡាំងកាំងទាំងព្រឹក បន្ទាប់ពីដាស់ប្តីឲ្យជូនទៅធ្វើការតែអកុសលមិនដឹង ប្តីដេកស្លា_ប់តាំងពីពេលណាមកទេ….!
ភ្នំពេញ: ភ្ញាក់ផ្អើលទាំងព្រឹកខណ:ដែលបុរសម្នាក់បន្ទាប់ពីប្រពន្ធឃើញដេកមិនងើប ដោយសង្ស័យខុសពីរាល់ដង ក៏ហៅទៅធ្វើការ ស្រាប់តែរឹងស្តូកស្លា_ប់បាត់ទៅហើយ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទីតាំងនៅតាមបណ្តោយផ្លូវលំក្នុងបន្ទប់ជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស_ពជនរងគ្រោះមានឈ្មោះ សុឹង វះ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កម្មកររោងចក្រ និងប្រពន្ធឈ្មោះ ម៉ាប់ ស្រីអូន អាយុ៤៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់រាល់ព្រឹកភ្ញាក់ពីដំណេកឡើងតែងតែដាស់ហៅគាត់ ដើម្បីរៀបចំខ្លួនជិះម៉ូតូឌុបគ្នាទៅធ្វើការហើយ ស្រាប់តែព្រឹកនេះ ខុសប្លែក មិនឃើញដាស់ ក៏គាត់ងើបដាស់វិញ ស្រាប់តែប្តីរឹងស្តូក ស្លា_ប់បាត់ទៅហើយ ទើបរាយការទៅអាជ្ញាធរ មានសមត្ថកិច្ចចុះទៅពិនិត្យ ឃើញថាស្លា_ប់ដោយខ្យល់គ ទើបសមត្ថកិច្ចប្រគល់ស_ពជូនក្រុមគ្រួសារ ខណៈដែលជីវភាពមានការខ្វះខាត ក៏បានស្នើសុំរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកស_ពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕












