ម្សិលមិញឆក់កាបូបនៅស្ទឹងមានជ័យ១បានសម្រេចព្រឹកនេះឆក់នៅស្ទឹងមានជ័យ២វិញម្តងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសសន្លប់ស្តូកស្តឹង…!!!
ភ្នំពេញ-ប្រត្តិបត្តិការក្រុមចោរឆក់យ៉ាងសកម្មឆក់ជាប្រចាំថ្ងៃនៅខណ្ឌមានជ័យធ្វើឲ្យប្រជាពលរដ្ឋសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងស្នើរឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ មានស្ត្រីម្នាក់ជាអ្នកលក់បាយម្ហូបស្នាក់នៅបន្ទប់ជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខំក្រោកទាំងពីងងិតដើម្បីទៅទិញម្ហូបអាហារនៅផ្សារដើមគយកមកចំអិនលក់ ខណ:ជិះម៉ូតូដល់ចំនុចការ៉ាស់សាំងតេលាមួយកន្លែងនៅផ្លូវ៣៧១សឡាកែងនិងផ្លូវបេតុងបត់ចូលភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូមិនចាំផ្លាកលេខ បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់គាត់បានដោយសុវត្ថិភាព បណ្តាលឲ្យគាត់ដាច់ដើមទន់។
ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ មានស្ត្រីម្នាក់ទៀតកំពុងតែជិះម៉ូតូតាមផ្លូវនៅម្តុំផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមចោរ១ក្រុមបានធ្វើសកម្មភាពឆក់យកកាបូបលុយនិងគ្រឿងអលង្កាសរុបជាទឹកប្រាក់ប្រហែង១ពាន់ដុល្លារ យកទៅបាត់ហើយបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសសន្លប់បាត់ស្មារតី។
ស្របពេលដែលក្រុមចោរឆក់តែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិផ្ទួនៗស្ទើរតែរៀងរាល់ថ្ងៃបែបនេះប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ពួកគាត់ ហើយក៏សូមសុំណូមពរឲ្យសមត្ថកិច្ចខណ្ឌមានជ័យមានវិធានការទប់ស្កាត់អំពើរឆក់យ៉ាងសកម្មរបស់ក្រុមចោរឆក់ទាំងនេះផង៕













