សាកល្បងបញ្ចេញសមត្ថភាពសរសេរសំបុត្រកុំព្យូទ័រតាមសេវាប្រៃសណីយ៍ និងទទួលបានរង្វាន់ជាដំណាក់កាល…

 

ការបណ្ដុះគំនិតរបស់អ្នកអាចទៅរួច គឺវាអាស្រ័យទៅលើការស្រាវជ្រាវស្វែងរករបកគំហើញនូវរឿងរ៉ាវអ្វីមួយ ឬកម្មវត្ថុអ្វីមួយដែលអ្នកចាប់អារម្មណ៍ ឬផ្ដោតទៅលើនោះ ដូច្នេះ បើមានអ្វីចង់បង្ហាញហើយ សូមបង្ហាញដោយប្រើការគិតឱ្យអស់លទ្ធភាព, ពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ តាមប្រព័ន្ធអេឡិចត្រូនិច (កុំព្យូទ័រ) ដើម្បីទទួលបានពានរង្វាន់លើកទឹកចិត្ត និងពានរង្វាន់ជាបន្តបន្ទាប់ទៀតនៅលើឆាកអន្តរជាតិ។

ការប្រកួតប្រជែងសរសេរសំបុត្រអេឡិចត្រូនិច (កុំព្យូទ័រ) នេះ លើប្រធានបទ ” ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នក គឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ ” ។ ការរៀបចំបែបនេះរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។

បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិដែលរៀបចំដោយសហភាពប្រៃសណីយ៍សាកល (Universal Postal Union)។

សម្រាប់ព័ត៌មានបន្ថែមដែលពាក់ព័ន្ធនឹងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រនេះ សូមចូលទៅកាន់គេហទំព័រ https://mptc.gov.kh/letter-competition/ ឬទាក់ទងទូរសព្ទ ០២៣ ២៣៤ ៩៩៩ / ០១០ ២៦៥ ៧០០ ឬអ៊ីម៉ែល gdpadmin@mptc.gov.kh៕

Leave a Reply

Your email address will not be published.