អាសូរណាស់!ជិតដល់ថ្ងៃរៀបការប្អូនទៅហើយនារីជាបងស្រីត្រូវរថយន្តកិ_នស្លា_ប់…

 

ភ្នំពេញ-នារីរងគ្រោះជាបុគ្គលិកជល់មាន់តាមអនឡាញនៅម្តុំស្ពានព្រែកសំរោងម្នាក់ បានស្លា_ប់បាត់ប_ង់ជីវិ_តក្រោមកង់រថយន្តដឹកប្រេង តាលា មួយគ្រឿងភ្លាមៗយ៉ាងអណោចអធ័ម ខណះដែលរូបនាងជិះម៉ូតូម៉ាក BeAT ចេញពីផ្ទះទៅកន្លែងធ្វើការម្នាក់ឯងនោះ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង ១៥នាទីព្រឹ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុចខាងមុខដេប៉ូតេលា យីហោ ហេង លី ក្បាលកោះ ផ្លូវជាតិលេខ១ ក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

តាមប្រភពព៌ត័មានពីនគរបាលបានប្រាប់ឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ រិន ស្រីមួយ អាយុ ២៤ឆ្នាំ មុខរបរជាបុគ្គលិក ជល់មាន់តាមអនឡាញនៅម្តុំ ស្ពានព្រែកសំរោង មានទីលំនៅភូមិអាទាំង ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូម៉ាក BAET ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ១JY-៥៧៨៥ មួយគ្រឿងតែម្នាក់ឯងចេញពីផ្ទះតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងបំណង់ទៅកន្លែងធ្វើការនៅកន្លែងជល់មាន់តាមអនឡាញមួយកន្លែងនៅម្តុំស្ពានព្រែកសំរោង។លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តដឹកប្រេង TELA ព៌ណសលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣D-២៧១៤ មួយគ្រឿងបើកបរ ក្នុងទឹសដៅពីលិច ទៅកើត បត់ឆ្វេងចូលទៅដេប៉ូតេលា ហេង លី ក្បាលកោះ នៅទទឹងផ្លូវ ទំនងជានាងបើកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលឡាន និងខ្ទាតចូលទៅក្រោមកង់កិ_នបណ្តាលអោយស្លា_ប់បាត់បង់ជីវិ_តភ្លាមៗតែម្តង ចំណែកឯបុរសជាអ្នកបើកបររថយន្តដឹកប្រេងចុះរត់គេចខ្លួនបាត់ស្រមោលផងដែរ។

បើតាមការបញ្ជាក់របស់ស្ត្រីជាម្តាយរបស់នារីរងគ្រោះបានប្រាប់ថា កូនរបស់គាត់ទើបតែបានចូលធ្វើការនៅថ្ងៃដំបូងប៉ុណ្ណោះ ហើយបានជិះម៉ូតូទៅធ្វើការក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លា_ប់បែបនេះ ហើយម្យ៉ាង ថ្ងៃស្អែកក៏ត្រូវទៅការប្អូនស្រីរបស់គេនៅឯខេត្តកំពង់ធំទៀត។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិង កម្លាំងរបស់ការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានចុះមកដល់ធ្វើការវាស់វែង និងប្រគល់សាកស_ពរបស់នារីរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯ រថយន្តដឹកប្រេង តេលា និង ម៉ូតូម៉ាក Beat របស់ជនរងគ្រោះ យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published.