និស្សិតច្បាប់ម្នាក់ជិះម៉ូតូទាក់ដៃចង្កូតដួលត្រូវរថយន្តកិនពីលើបណ្តាលឲ្យរងរបួសធ្ងន់…

ភ្នំពេញ-យុវតីម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង១៥នាទី រសៀលថ្ងៃទី១៦ ខែមិនា ឆ្នំ២០២៣ ។
យុវតីរងគ្រោះខាងលើនេះមានឈ្មោះ លឹម ហុង អាយុ២០ឆ្នាំ មុខរបរនិស្សិតច្បាប់ ស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យថ្មី មានស្រុកកំណើតនៅឯខេត្តកំពត។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវតីខាងលើជិះម៉ូតូមួយគ្រឿងម៉ាកTodayព៍ណសពាក់ផ្លាកលេខ ភ្នំពេញ1 IB-3305ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំនុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបណ្តាលឲ្យដួល ស្របពេលនោះក៏មានរថយន្តហាយឡែនឌ័រមួយគ្រឿងព៍ណទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2BA-3489បើកបរស្របទិសដៅគ្នា បានកិនចំពាក់កណ្តាលខ្លួនជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយអ្នកបើកបរព្យាយាមបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋដេញស្ទាក់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌមានជ័យនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែងនិងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

Leave a Reply

Your email address will not be published.