កម្លាំងជំនាញអធិការដ្ឋាននរគបាលស្រុកគិរីវង់ បានឃាត់ខ្លួនស្រ្តីម្នាក់ ជាមុខសញ្ញាចែកចាយ គ្រឿងញៀនសកម្ម…
ខេត្តតាកែវ៖នៅថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង១៨ នឹង ២៥ នាទី ស្រ្តីម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាង សកម្មត្រូវបានកម្លាំងជំនាញអធិការដ្ឋាននរគបាលស្រុកគិរីវង់ឃាត់ខ្លួន ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តម សេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តតាកែវ។លោកវរសេនីយ៍ ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ ហៀប ស្រីម អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន នាំកម្លាំងជំនាញចេញល្បាតតាមគោលដៅភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុច អណ្ដូងអូរ ស្ថិតនៅភូមិ ពោធិ៍ ឃុំ ព្រះបាទជាន់ជុំ ស្រុក គិរីវង់ បានឃើញមុខសញ្ញាជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ក៏បានធ្វើការឃាត់ខ្លួន មាន ឈ្មោះ គង់ សុផល ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ ពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ (ជាមុខសញ្ញាចែកចាយសកម្ម ) បានដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមថ្លាពណ៍ស ចំនួន០៦កញ្ចប់ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។












