បុរសម្នាក់មុនពេលច_ងក សម្លា_ប់ខ្លួនបានសរសេរបណ្តាំបន្សល់ទុកឲ្យប្រពន្ធថា: ណាតពាក្យដែលយើងសន្យានិងគ្នាអូនបែរជាបំភ្លេច ចឹងពេលដែលខ្ញុំស្លា_ប់ទៅជាខ្មោចខ្ញុំនិងតាមចងកម្មពារជាមួយនិងណាតឯងគ្រប់ៗជាតិ…

 

ភ្នំពេញ-បុរសម្នាក់បានបិទទ្វារច_ងកសម្លា_ប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ជួលលេខ៨ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស_ពបុរសដែលបានចងកធ្វើអត្តឃាតខាងលើនេះ មានឈ្មោះ កែវ សុខគឿន អាយុ៤២ឆ្នាំ មុខរបរលាងម៉ូតូនិងរត់ម៉ូតូកង់៣ ស្នាក់នៅចំនុចកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តកណ្តាល ប្រពន្ធរបស់គាត់មានឈ្មោះនាងណាត។

យោងតាមសម្តីកូនស្រីបង្កើតរបស់ស_ពបុរសខាងលើបានឲ្យដឹងថា មុនពេលកើតហេតុប្រហែលមួយអាទិត្យមុន ឪពុកម្តាយរបស់នាងបានឈ្លោះប្រកែកគ្នា ហើយម្តាយនិងកូនប្រុសស្រីទាំង២នាក់ក៏បាននាំគ្នាទៅស្រុកឯខេត្តកណ្តាល ចំណែកឪពុករបស់នាងនៅបន្ទប់ជួលកើតហេតុខាងលើតែម្នាក់ឯង លុះនៅយប់មិញឪពុករបស់នាងបានឆាតថា ប៉ានឹកអាអូនកូនប្រុសរបស់គាត់ខ្លាំងណាស់ កូនអាចដឹកប្អូនមកលេងប៉ា១ថ្ងៃបានទេ ក្រោយមកឪពុករបស់នាងបានឆាតជាសំណេរទៅឲ្យកូនស្រីម្តងទៀត ដោយសរសេរផ្តាំប្រាប់ប្រពន្ធថា -ណាត ពាក្យដែលយើងសន្យានិងគ្នាអូនបែរជាបំភ្លេច ចឹងពេលដែលខ្ញុំស្លា_ប់ទៅជាខ្មោចខ្ញុំនិងតាមចងកម្មពារជាមួយណាតឯងគ្រប់ៗជាតិ លុះនៅព្រឹកឡើងកូនស្រីរបស់គាត់បានតេទូរស័ព្ទមកឪពុករបស់នាងជាច្រើនដងតែគ្មានអ្នកលើកទូរស័ព្ទ ដោយមានការសង្ស័យកូនស្រីរបស់គាត់បានជិះម៉ូតូពីខេត្តកណ្តាលមករកឪពុករបស់នាងនៅបន្ទប់ជួល ខណ:មកដល់មុខបន្ទប់ជួលស្រាប់តែឃើញទ្វាររបងនិងទ្វារបន្ទប់បានបិទគន្លិះពីខាងក្នុងទើបនាងសម្រេចចិត្តផ្លោះរបងចូលទៅខាងក្នុងស្រាប់ឃើញទូរវីសមួយដែលសពឪពុកទុកឲ្យកូនស្រីមួលវីសទ្វារដើម្បីបើកគន្លិះចូលទៅក្នុងបន្ទប់ស្រាប់តែប្រទះឃើញស_ពបុរសខាងលើច_ងកនិងខ្សែអង្រឹងជាប់ជាមួយធ្នឹមដំបូលបន្ទប់ជួលស្លា_ប់បាត់ទៅហើយទើបមានការភ្ញាក់ផ្អើល ក៏បានរាយការណ៍ជូនសមត្ថកិច្ច

ក្រោយពេលកម្លាំងសមត្ថកិច្ចទទួលបានព័ត៍មានខាងលើនេះភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ និងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យស_ព ដោយសមត្ថកិច្ចបានបញ្ជាក់ថា សពបុរសខាងលើពិតជាបានច_ងក ធ្វើអត្តឃាតសម្លា_ប់ខ្លួនឯងពិតប្រាកដមែន ស_ពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.