មកដឹងអំពីទិដ្ឋភាព និងកម្មវិធីកម្សាន្តសប្បាយក្នុងពិធីបុណ្យទន្លេលើកទី៧ លើទឹកដីខេត្តកំពង់ធំ…
ពិធីបុណ្យទន្លេលើកទី៧ លើទឹកដីខេត្តកំពង់ធំ រយៈពេល៣ថ្ងៃបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ” ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត ” (Our River for Now and Next) , តើមានអ្វីប្លែក ?! មានអ្វីសម្រាប់កម្សាន្តសប្បាយខ្លះ?!
ខាងក្រោមនេះជាកម្មវិធីសំខាន់ៗនៃពិធីបុណ្យទន្លេលើកទី៧ រយៈពេល៣ថ្ងៃ លើទឹកដីខេត្តកំពង់ធំ ៖
– ថ្ងៃទី១ , ត្រូវនឹងថ្ងៃទី៨ ខែមីនា៖
* ពិធីដាំដើមឈើអនុស្សាវរីយ៍ចំនួនជាង១០០ដើម នៅសួនអាពាហ៍ពិពាហ៍ ស្រុកកំពង់ស្វាយ។
* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។
* សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧ អមជាមួយនិងពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានស្នាដៃល្អ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
* ពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅសួនច្បារមាត់ស្ទឹងសែន។
* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។
– ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៩ ខែមីនា៖
* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។
* មហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។
* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។
* នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវេទិកាប្រារព្ធពិធី ឬឆាកធំ។
– ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា៖
* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។
* មហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។
* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។
* កម្មវិធីប្រកួតប្រដាល់គុនខ្មែរ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។
* ការសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ត្រី នៅឆាកធំ៕












