សម្តេចតេជោ ហ៊ុន សែន បានទាត់ចោលការសុំទោសពីសំណាក់ លោក សុន ឆ័យ ដើម្បីលុបបំបាត់វប្បធម៌លាបពណ៌…

 

តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា យើងមិនទទួលយកការសុំទោសពី លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀននោះឡើយ ព្រោះយើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ, លោក សុន ឆ័យ ប្រមាថ និងចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥, ដូច្នេះ យើងទទួលយកមិនបានទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងរំលែកថា យើងធ្លាប់បានគេសុំទោសច្រើនដង រួចមកហើយ តែរឿងច្រំដែលៗនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលៗនពតាមផ្លូវតុលាការ ដើម្បីឱ្យមនុស្យអាក្រក់វារាងចាល។ តួយ៉ាងដូចការសុំទោសរបស់ លោក សម រង្ស៉ី អ៊ីចឹង ខ្ញុំធ្លាប់បានលើកលែងទោសឱ្យនាពេលកន្លងទៅ ប៉ុន្តែទីបំផុត មេក្រុមប្រឆាំងក្រៅច្បាប់នេះ នៅតែអនុវត្តវប្បធម៌លាបពណ៌របស់ខ្លួនដដែលជាដដែល ដូច្នេះឱ្យតែសន្ដានមនុស្សលាបពណ៌ដែលជាអ្នកគាំទ្រ សម រង្ស៊ី គឺដូចគ្នាដែលយើង ត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុន ឆ័យ បានសរសេរលិខិតមួយច្បាប់ផ្ញើជូន សម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារធ្វើការសុំទោសចំពោះអ្វីដែលលោកបានលើកឡើងកន្លងទៅ ពាក់ព័ន្ធនឹងបញ្ហាលួចសន្លឹកឆ្នោត, ប៉ុន្តែយ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានទាត់ចោលការសុំទោសនេះទៅហើយ៕

Leave a Reply

Your email address will not be published.