ហ៊ានមែនលោកចោរ ជិះម៉ូតូធូដេ ចូលលួចទូរស័ព្ទIPhone 7 plushមួយគ្រឿងតែសំណាងមិនល្អជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍រត់ចោលម៉ូតូបាត់ស្រមោល…

 

ភ្នំពេញ -ជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកToday មួយគ្រឿងព៍ណក្រហមពាក់ស្លាកលេខភ្នំពេញ1IL-0318 ចូលទៅធ្វើសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រោះម៉ាកIphone 7 plush នៅក្នុងផ្ទះលក់កាបូបមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតនៅចំនុចផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ២០២៣។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ទូរស័ព្ទបានសាកថ្មទូរស័ព្ទហើយក៏បានសម្រាកនៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូមកបន្លំធ្វើជាចូលទិញកាបូបហើយបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃដែលកំពុងសាកថ្មបម្រុងនិងជិះរត់គេចខ្លួន ភ្លាមៗនោះក៏មានប្រជាពលរដ្ឋបានជិះម៉ូតូប្រដេញតាមម៉ូតូជនសង្ស័យប្រផិតប្រភីញ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោជិះម៉ូតូទៅបុកម៉ូតូអ្នកដំណើរមួយគ្រឿងទៀតបណ្តាលឲ្យដួល ហើយជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូមួយគ្រឿងចោលតាមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល។

មួយសន្ទុះក្រោយមកក៏ឃើញមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១បានទៅយកម៉ូតូរបស់ជនសង្ស័យយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ដើម្បីស្រាវជ្រាវមុខសញ្ញាជនសង្ស័យខាងលើយកនិងចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ៕

Leave a Reply

Your email address will not be published.