គូរស្នេហ៍មួយគូរសម្រេចចិត្តធ្វើអត្តឃា_តចាក់សាំងដុតសម្លា_ប់ខ្លួនស្លា_ប់ទាំង២នាក់នៅក្នុងផ្ទះសំណាក់ ៧៧៧៧ នៅស្រុករំដួល ខេត្តស្វាយរៀង…
(ស្វាយរៀង)៖ មានវិបត្តិស្នេហា គូរស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង បានសម្រេចចិត្តធ្វើអត្តឃា_តយកសាំងចាក់ដុ_តសម្លា_ប់ខ្លួន ស្លា_ប់ទាំង២នាក់ក្នុងផ្ទះសំណាក់ ៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួលខេត្តស្វាយរៀង។នាំឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧.៤០នាទីព្រឹកថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០២៣។
សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា នៅវេលាម៉ោង៧:៤០នាទីព្រឹក សមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧
ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានអគ្គីភ័យមួយកើតឡើងនិងមានមនុស្សស្លា_ប់។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោក វិជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាតំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកស_ព។
សមត្ថកិច្ចបានបន្តថា សាកស_ពដែលប្រទះឃើញដុតសម្លា_ប់ខ្លួនឯងនេះនៅក្នុងបន្ទប់លេខ១៩ជនរងគ្រោះមាន៖
ទី១- ឈ្មោះវ៉ន ញ៉ាញ់ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។
ទី២- ឈ្មោះ អាន ចិន្តា ភេទស្រីអាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។
សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ជំ សុីថាភេទប្រុសអាយុ៤៨ឆ្នាំ ម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថានៅថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២៣វេលាម៉ោង៦.០០នាទីល្ងាច ជនរងគ្រោះទាំងពីរបានមកជួលបន្ទប់លេខ១៩ដើម្បីសំរាករហូតដល់ម៉ោង៧.៣០នាទីថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០២៣ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ចំពោះករណីនេះ ក្រុមគ្រួពេទ្យបានសន្និដ្ឋានថា សាកស_ពស្លា_ប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងពិតមែន។ហើយការឈានដល់ការចាក់សាំងដុតសម្លា_ប់ខ្លួនឯងនេះដោយសារមានវិបត្តិស្នេហា។
បច្ចុប្បន្ន សាកស_ពត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបូណ្យតាមប្រពៃណី៕












