អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនិងសម្ភារៈមួយចំនួនធំ នៅ សង្គាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ…  

 

 

បន្ទាយមានជ័យ៖ កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ

សហការជាមួយកម្លាំងចម្រុះចុះជួយពន្លត់អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅ

ក្រុងសិរីសោភ័ណ  កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣  លោកឧត្តមសេនីយ៍ត្រី

ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំង

លោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយរងសេនាធិការដឹកនាំ កម្លាំងអន្តរាគមន៍ សហ

ការជាមួយគណ:បញ្ជាការឯកភាពក្រុងសិរីសោភ័ណ  ចុះជួយពន្លត់អគ្គិភ័យឆេះផ្ទះ

ប្រជាពលរដ្ឋ០១ខ្នង ម្ចាស់ផ្ទះឈ្មោះ រ៉ាយ ប៊ុនធឿន ភេទប្រុស អាយុ៥៤ឆ្នាំ ស្ថិតនៅ

ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការខូចខាតរួមមាន  ផ្ទះ ០១ ខ្នងរួមជាមួយសម្ភារនៅក្នុងផ្ទះមួយចំនួនធំ ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនី បង្ក

ជាអគ្គិភ័យឆាបឆេះតែម្តង។

ក្នុងហេតុការ អគ្គិភ័យនេះកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមាន

ជ័យសហការជាមួយកម្លាំងចម្រុះបានប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន០៤

គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕

 

 

Leave a Reply

Your email address will not be published.