ឃាតកម្មប្តីវាយនិងប្រើខ្សែភ្លើងឆក់ស្រ្តីជាប្រពន្ធបណ្តាលឲ្យស្លា_ប់យ៉ាងអាណោចអាធ័ម ទាំងព្រឹក..
ភ្នំពេញ: ករណីឃាតកម្មមួយដែលបុរសជាប្តីបានវាយនិងសង្ស័យប្រើខ្សែភ្លើងឆក់បន្ថែមទៀតទើបបណ្តាលឲ្យស្លា_ប់ រួចដាក់ក្នុងវ៉ាលីខោអាវយ៉ាង
អាណោចអាធ័ម ហើយរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ទីតាំងស្ថិតនៅក្នុងផ្ទះល្វែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស_ពស្រ្តីរងគ្រោះមានឈ្មោះ កែវ ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរបើកសាឡន ស្នាក់នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាបុរសត្រូវជាប្តីខាងលើជាអនិតិជនរស់នៅសហរដ្ឋអាមេរិក និងបានចាប់ដៃគ្នាជាប្តីប្រពន្ធជាច្រើនឆ្នាំមកហើយនិងមានកូនស្រីម្នាក់ជាចំណងដៃផងដែរ។
ប្រភពដដែលបានបន្តទៀតថានៅព្រឹកថ្ងៃកើតហេតុបុរសជាប្តីខាងលើបានធ្វើដំណើរមកផ្ទះកើតហេតុខាងលើដោយមិនបានប្រាប់ដំណឹងមុនទេ ដោយមិនដឹងថាមានមូលហេតុអ្វីទើបបានជាបុរសខាងលើបានវាយនិងសង្ស័យប្រើខ្សែភ្លើងឆក់ស្រ្តីរងគ្រោះទៀតទើបបណ្តាលឲ្យស្លា_ប់ភ្លាមៗបែបនេះ រួចយកដាក់ក្នុងវ៉ាលីខោអាវតែម្តង ភ្លាមៗកូនស្រីដែលនៅបន្ទុកជាមួយឃើញហេតុការបែបនេះក៏បានទាញទូរស័ព្ទខលទាក់ទងទៅបងប្អូនសាច់ញាតិឲ្យមកជួយតែពេលមកដល់ហួសពេលបាត់ទៅហើយ។ ក្រោយកើតហេតុបុរសដែលជាជនដៃដល់ខាងលើបានព្យាយាមគេចខ្លួនពីកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នបន្ទាប់ពីសាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច រួមទាំងកម្លាំងជំនាញបានចុះដល់ទីតាំងដើម្បីធ្វើកំណត់ហេតុនិងស្វែងរកជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕












