ចាប់ខ្លួនស្រ្តីម្នាក់ដាក់ពន្ធនាគារ ២ ឆ្នាំពាក់ព័ន្ធពីបទ ឆបោក តាមអំណាចសាលក្រមតុលាការ…

 

ភ្នំពេញ ៖កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ដោយ«អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសួរសាលាដំបូងរាជ ធានីភ្នំពេញ » ស្ត្រីម្នាក់ត្រូវចាប់ខ្លួនដាក់ពន្ធ

នាគារ២ ឆ្នាំ ពាក់ព័ន្ធពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ

បាន តាមអំណាចសាលក្រមតុលាការ ។ កម្លាំងសមត្តកិច្ចនគរបាលជំនាញផ្នែកយុត្តិធម៌

ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងជំនាញការិ យាល័យអនុវត្តដី

ការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  ធ្វើការចាប់ខ្លួនស្ត្រីម្នាក់  ឈ្មោះ

ហុិន រចនា អាយុ៣៤ ឆ្នាំ ជាមួយរថយន្តម៉ាកព្រួស១   គ្រឿង  នៅចំណុចភូមិក្រោលគោ ក្រោលគោស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង    ។     ក្រោយចាប់ខ្លួនជនជាប់ចោទត្រូវបាន

សមត្តកិច្ចនាំមកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មួយយប់ រហូត

មកដល់រសៀលថ្ងៃទី២៣ ខែកុម្ភៈ  ឆ្នាំ២០២៣ទើបបានបញ្ជូនទៅសាលាដំបូងរាជធានី

ភ្នំពេញ ដើម្បីបន្តនីតិវិធី ។

ការចាប់ខ្លួនស្ត្រីខាងលើនេះត្រូវបានសមត្តកិច្ចឲ្យដឹងថា ជាការអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ១៥៤៣ ក១ ដ.ច.ន ចុះថ្ងៃទី២២ ខែធ្នូ ២០២២ របស់លោក ហុក ពៅ ចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលឈ្មោះ ហុិន រចនា មានទីលំនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែកខេត្តព្រៃ វែង ជាប់ចោទពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១ ។ សាលក្រមបានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ត្រូវខ្លួន ពិរុទ្ធជនទៅបង្ហាញខ្លួនក្នុងរយៈពេលខ្លីផុតនៅ ចំពោះមុខព្រះរាជអាជ្ញា និងនាំបុគ្គលនោះទៅដាក់ពន្ធនាគារ និងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២(ម២)ទទួលឃុំខ្លួនពិរុទ្ធជនដែលមានអត្តសញ្ញាណដូចខាងលើតាមដីកាបង្គាប់នេះ ៕                   ប្រភព(មករា )

# គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.