ឃាត់ខ្លួននាយករងវិទ្យាល័យមួយរូបក្រោយរំលោភកូនសិស្សបានសម្រេចជាច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមរ័_ក្ស និងចែកចាយពេញបណ្តាញសង្គម…
កំពង់ឆ្នាំង: នាយករងវិទ្យាល័យមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនមកអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំងពាក់ព័ន្ធករណីករណី រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារ និងករណី ហិង្សាដោយចេតនា ។
តាមការឱ្យដឹងពីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថាសមត្ថកិច្ច បានធ្វើការឃាត់ ខ្លួនឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយ ពីករណី៖ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារ និងករណី ហិង្សាដោយចេតនា តាមបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង។
តាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីឈ្មោះ ច.ល.ហ អាយុ ១៥ ឆ្នាំ ដែលជាជនរងគ្រោះនៃអំពើខាងលើ បានរៀបរាប់ទាំងក្តុកក្តួលថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន បានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើករថយន្តជាមួយលោកគ្រូឈ្មោះ ង៉ែត សុខខេង រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។
តាមប្រភពពីប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់នៅស្រុកកំពង់ត្រឡាចសូមមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ខាងក្រុមការងារសារព័ត៌មានយើងថា ពួកគាត់ធ្លាប់ឃើញវីដេអូររបស់លោកគ្រូល្មោភកាមឈ្មោះ ង៉ែត សុខខេង នេះកំពុងរំលោភកុមារីរងគ្រោះ និងបានថតជាវីដេអូរចែកចាយតាមបណ្តាញសង្គមនានា ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូឈ្មោះ ង៉ែត សុខខេង នេះមានខ្សែរធំ និងគ្មាននរណាហ៊ានជាមួយលោកគ្រូលោ្មបកាមនេះឡើយ។
បច្ចុប្បន្នសំណុំរឿងលោកគ្រូលោ្មបកាមខាងលើនេះ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំងបញ្ជូន ដល់តុលាការហើយ។
មហាជនងនឹងរងចាំមើលចំណាត់ការបន្តទៀតថា តើវាសនាលោកគ្រូល្មោភកាមរូបនេះនឹងទៅជាយ៉ាងណា។
ការផ្សព្វផ្សាយរបស់ក្រុមការងារសារព័ត៌មានយើង គ្រាន់តែចង់ឆ្លុះបញ្ចាំងអំពីការពិត និងបកអាក្រាតមុខមាត់ពិតរបស់លោកគ្រូល្មោបកាមខាងលើនេះឱ្យសាធារណៈជនបានស្គាល់ និងជាសារអប់រំដល់បុគ្គលផ្សេងៗ ទៀតកុំអោយប្រព្រឹត្តអំពើអសីលធម៌ដូចករណីលោកគ្រូល្មោបកាមខាងលើ ក៏ដូចជា ផ្សព្វផ្សាយព័ត៌មានឱ្យបានលឺដល់ជនរងគ្រោះទាំងឡាយណាផ្សេងទៀត ដែលអាចធ្លាប់ទទួលរងការរំលោភបំពាពពីសំណាក់លោកគ្រូលោ្មបកាមខាងលើនេះ ហើយករណីមានការរំលោភបំពានបែបនេះមែន សូមបងប្អូនប្រជាពលរដ្ឋ ឆាប់រាយការណ៍ និងដាក់ពាក្យមកសមត្ថកិច្ចជំនាញដើម្បីឱ្យសមត្ថកិច្ចមានចំណាត់ការបន្ថែមទៀតលើបុគ្គលនេះ ក្នុងគោលដៅអនុវត្តច្បាប់ឱ្យតឹងរឹងបំផុតចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើរំលោភបំពានលើកុមារ ដូចករណីលោកគ្រូល្មោបកាមខាងលើនេះ។
បន្ថែមលើសពីនេះទៅទៀត សូមអោយមាតាបិតាសិស្សទាំងឡាយតាមបណ្តាលស្ថាប័នរដ្ឋ ឬឯកជននានា មេត្តាប្រុងប្រយ័ត្នចំពោះបុត្រធីតារបស់ខ្លួន និងពិនិត្យតាមដានរាល់ទំនាក់ទំនងរវាងគ្រូៗដែលមានភាពស្និតស្នាលជាមួយកូនស្រីខ្លួនអោយមែនទែន ដើម្បីជៀសវាងករណីណាមួយអាចកើតឡើងជាយថាហេតុដូចការផ្សព្វផ្សាយខាងលើ។
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌













