ខឹងគេញ៉ែសង្សាខ្លួនយុវជនម្នាក់បានបបួលបក្សពួកព្រួតគ្នាកាប់យុវជនម្នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់…
ភ្នំពេញ៖នៅថ្ងៃទី២២កុម្ភះឆ្នាំ២០២៣វេលាម៉ោង១៦និង០០នាទី កម្លាំងអធិការនគរបាលខណ្ឌកំបូលបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច ស្រុកអង្គស្នួលស្រាវជ្រាវ
ឈានដល់ការបង្ក្រាបករណីមនុស្សឃាតគិតទុកជាមុន ឃាត់បានជនល្មើសចំនួន០២នាក់ ។
កើតហេតុកាលពីថ្ងៃទី១៥កុម្ភះ ឆ្នាំ២០២៣វេលាម៉ោងប្រហែល១៥និង២៥នាទី នៅចំណុច
លើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោយកើតហេតុកម្លាំង
ជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានស្រាវជ្រាវយ៉ាង
យកចិត្តទុកដាក់ឈានដល់ការបង្ក្រាបជនសង្ស័យបាន០២នាក់ ក្នុងចំនោមបក្សពួក០៣នាក់មាន ៖
ទី១-ឈ្មោះ អី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួលខេត្តកណ្តាល។
ទី២-ឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី៣-ឈ្មោះ ហីម ស៊ូល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រជីជីហ្វេសិន (គេចខ្លួន)
ជនរងគ្រោះ ឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវបានជនល្មើសកាប់បណ្តាលឲ្យ របួសធ្ងន់ត្រង់កញ្ចឹងករ ខាងក្រោយដេរចំនួន៥៥ថ្នេរ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ បច្ចុប្បន្ន ជនរងគ្រោះនៅសម្រាកពេទ្យនៅឡើយ។
មូលហេតុកើតឡើងដោយសារជនរងគ្រោះញ៉ែប៉ះចំលើស្រីស្នេហ៍របស់ឈ្មោះ ហីម ស៊ូលទើបឈ្មោះស៊ូល ទូរស័ព្ទហៅជនសង្ស័យទាំងពីរនាក់ខាងលើ ឲ្យមកកាប់ជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕












