គ្រោះថ្នាក់ចរាចរណ៍បានផ្ដា_ច់យកជីវិ_តក្មេងស្រី ម្នាក់នៅលេីផ្លូវជាតិលេខ ៥១…

 

 

កំពង់ស្ពឺ៖នៅយប់ថៃ្ងទី ២៣ខែកុម្ភៈឆ្នាំ២០២៣មានហេតុការណ៍ម៉ូតូប៉ះរថយន្តកំពុងឈប់

ពីក្រោយរួចខ្ទាតម៉ូតូនិងមនុស្សចូលក្រោមរថយន្តមួយគ្រឿងទៀតកំពុងបេីកមកស្របទិស

គ្នា នៅលើផ្លូវជាតិលេខ51ចន្លោះគីឡូម៉ែត្រលេខ33-34ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បណា្តលស្លា_ ប់ម្នាក់ ។

ម៉ូតូជនរងគ្រោះម៉ាកហុងដាស្កុបពីពណ៍សពាក់ស្លាកលេខកំពង់ស្ពឺ1W-6840  បេីកបរដោយយុវតីម្នាក់ឈ្មោះ  វន រតនា ភេទស្រីអាយុ១៧ឆ្នាំ  រស់នៅភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត

ស្រុកឧដុង្គ បើកបរពីទិសខាងជើងទៅទិសខាងត្បូងលុះមកដល់ចំណុចកើតហេតុបានប៉ះពី

ក្រោយរថយន្តម៉ាកFUSO ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 3B-1313 អ្នកបើក បរមិន

ស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ ។ មុនពេលកើតហេតុរថយន្ដម៉ាកFUSO បានឈប់ចត

លេីផ្លូវស្របពីជើងទៅត្បូង ម៉ូតូយុវតីរងគ្រោះបានបេីកមកបុករថយន្ដកំពង់ឈប់ពីក្រោយ

បណ្តាលឲ្យខ្ទាតទាំងម៉ូតូនិងមនុស្សចូលក្រោមរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកបាន

បើកគេចបាត់ស្រម៉ោល ។

ក្នុងហេតុការណ៍ ខាងលេី ប ណ្ដាលឲ្យក្មេងស្រីម្នាក់ ស្លា_ប់ (វន រតនា) នៅកន្លែងភ្លាមៗនិងខូចខាតម៉ូតូមួយគ្រឿង។

សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះស្រាវ ជ្រាវករណី ខាងលើបានយកវត្ថុតាងទាំងរថយន្តនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្គិ៍នគរបាលរដ្ឋបាលសំបូរ  ដេីម្បីចំណាត់ការនីតិវិធីបន្ដ ៕

Leave a Reply

Your email address will not be published.