បុរសអ្នករត់ម៉ូតូកង់៣ម្នាក់ពិតជាក្លាហានមែនជិះដេញតាមបំបុកចោរឆក់ទូរស័ព្ទពីភ្ញៀវរបស់គាត់ដែលកំពុងតែប្រញាប់ឡើងយន្តហោះបាន២នាក់ប្រគល់ឲ្យសមត្ថកិច្ច…

 

ភ្នំពេញ-ជនសង្ស័យចំនួនពីរនាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក១២ប្រូពីប្រជាពលរដ្ឋ

ជាអ្នកធ្វើដំណើរម៉ូតូកង់បីភ្លាមនោះត្រូវបានអ្នករត់កង់៣និងជនរងគ្រោះជិះដេញតាមបំបុក

ជនសង្ស័យបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ម្នាក់រួចក្របួចបានទាំងពីរប្រគល់ជូនសមត្ថកិច្ចហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាព្រឹកថ្ងៃទី ២៣ខែកុម្ភៈឆ្នាំ ២០២៣ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវសឡាក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទត្រូវបានម្ចាស់ទូរស័ព្ទនិងអ្នករត់ម៉ូតូកង់៣ចាប់បានមាន ៖

_ទី១ មានឈ្មោះ តំ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅម្ដុំផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

_ទី ២ ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ១៦ បច្ចុប្បន្នស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ ២០២៣ពាក់ស្លាកលេខ ភ្នំពេញ1JJ-9859 បានធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះនៅតាមបណ្ដោយផ្លូវ ២១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីបានធ្វើសកម្មភាពបានសម្រេចរួចជនសង្ស័យប្រឹងជិះរត់គេចខ្លួនត្រូវបានជនរងគ្រោះជិះដេញតាមពីក្រោយរហូតមកដល់ផ្លូវ៣៧១សឡាត្រង់ចំណុចកើតហេតុបានឃាត់បានជនសង្ស័យទាំងពីរនាក់តែម្តង។

ក្រោយកើតហេតុជនរងគ្រោះបានដករហូតយកទូរស័ព្ទម៉ាក១២ប្រូ បានមកវិញហើយឡើងលើម៉ូតូកង់៣ប្រញាប់ទៅព្រលានយន្តហោះ។ចំណែកជនសង្ស័យទាំងពីរនាក់ប្រជាការពារបានប្រគល់ជូនសមត្ថកិច្ចយកទៅកាន់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី ១ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.