ស៊យមែន! នារីម្នាក់ជិះម៉ូតូដេញតាមចោរឆក់កាបូបរបស់គាត់បណ្តាលឲ្យបុកម៉ូតូមួយគ្រឿងទៀតរងរបួសទាំង២នាក់…

 

ភ្នំពេញ-ជិះម៉ូតូដេញតាមចោរឆក់កាបូបបណ្តាលឲ្យបុកម៉ូតូអ្នកដំណើរមួយគ្រឿងទៀតរងរបួសធ្ងន់ទាំងសងខាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើការសង្រ្គោះភ្លាមៗ ដោយហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៍ក្រហម ពាក់ផ្លាកលេខ តាកែវ1Q-7478ជិះដេញតាមម៉ូតូជនសង្ស័យមួយគ្រឿងមិនចាំម៉ាកពីម្តុំលូ៥ផ្លូវវេងស្រេង ឆ្ពោះមកច្រមុះជ្រូកស្ទឹងមានជ័យក្នុងទិសដៅពីលិចទៅកើត ដោយស្រែកថាចោរៗ ចោរឆក់កាបូបខ្ញុំ ខណ:មកដល់ចំនុចកើតហេតុខាងលើក៏បានបុកម៉ូតូអ្នកដំណើរមួយគ្រឿងដែលកំពុងតែធ្វើដំណើរតាមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើកំណត់ហេតុនិងយកម៉ូតញទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ដើម្បីស្រាវជ្រាវនិងដោះស្រាយគ្នានៅពេលក្រោយ៕

 

Leave a Reply

Your email address will not be published.