កោះហៅឧត្តមសេនីយ៍នគរបាលម្នាក់រឿងរត់ការចូលក្របខណ្ឌមិនសម្រេច…

 

 ភ្នំពេញ៖លោកឧត្តមសេនីត្រីនគរបាលម្នាក់ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីការកោះហៅជាលើកទី២ ឱ្យចូលខ្លួនបំភ្លឺនៅវេលាព្រឹកថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ ២០២៣ ខាងមុខនេះ ពាក់ពន្ធនឹងបណ្តឹងចោទប្រកាន់ពីបទឆរបោកប្រាក់ចំនួន២៦.៥០០ដុល្លារ ជាថ្នូរ ថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិ ។​ នេះបេីយោង​តាមដីកាកោះហៅលើកទី២របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

មន្រ្តីនគរបាលដែលតុលាការកោះហៅត្រូវបាន គេស្គាល់ឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ ១៩៨២ មានថានន្តរស័កថ្នាក់ឧត្តមសេនីយ៍ត្រីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអាស័យដ្ឋានផ្ទះលេខ ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

     ដីការកោះជាលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា យើង សេង ម៉េងស៊្រុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ ១៩៨២មានអសយដ្ឋានផ្ទះលេខ ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញអោយចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨កុម្ភះ ឆ្នាំ ២០២៣វេលាម៉ោង៩ព្រឹកដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទ ឆរបោក ។

   កាលពីកំឡុង ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ ត្រី ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួន មានសិទ្ធិសម្រេច រើសក្រមខណ្ឌ នគរបាលជាតិហើយនិង បានលួងលោមនិងបញ្ចុះបញ្ចូល បុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា អោយចូលក្របខណ្ឌនគរបាលជាតិ ។ នៅក្នុងនោះតម្រូវ អោយប្រគល់ប្រាក់ចំនួន២៦.៥០០ដុល្លារ តាមABAជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិ ។

      ប្រភពបានអោយដឹងទៀតថា បន្ទាប់ពី ទទួលបានប្រាក់ហើយ លោកឧត្តមរូបនោះ រត់ការមិនបានសម្រេច ហើយ ចេះតែគេចវេសនិយាយដោះសាររហូតមក មិនត្រឹមតែប៉ុណ្ណោះ បានទារប្រាក់បន្ថែមចំនួន៥ពាន់ដុល្លារទៀតដើម្បីកែអាយុ  តែសាមីខ្លួនមិនព្រម ។បន្ទាប់ពីរត់ការមិនបានសម្រេចលោកឧត្តមសេនីយ៍ បានគេចវេសនិងបិទទូរស័ព្ទមិនព្រមទទួលពីម្ចាស់ប្រាក់ ទើបដឹងច្បាស់ចែសថា លោកឧត្តមសេនីយ៍ ឆរបោកសោះ ហើយសាមីខ្លួន ក៏បានដាក់ពាក្យបណ្តឹង ចូលតាមផេកហ្វេសបុករបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអោយលុបឈ្មោះចេញពីក្រមខណ្ឌនគរបាលជាតិ និងទាមទារប្រាក់ចំនួន ២៦.៥០០ដុល្លារត្រឡប់មកវិញ និងទាមទារសំណងជំងឺចិត្តចំនួន២០០លានរៀលព្រមទាំងប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅអោយចូលខ្លួន បំភ្លឺ លើកទី១នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ ២០២៣ និងលើកទី២អោយចូលខ្លួន បំភ្លឺ នៅថ្ងៃទី២៨ខែកុម្ភះឆ្នាំ ២០២៣ ខាងមុខនេះ៕

 ប្រភព ( មករា )

Leave a Reply

Your email address will not be published.