កំលាំងសមត្ថកិច្ច ខណ្ឌដូនពេញ សហការជាមូយប៉ុស្តិ៍រដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីលួច គ្រឿងអលង្ការ ដែល មានតម្លៃសរុបជាង ៤៦៥០ដុល្លា..
ភ្នំពេញ _ នៅរសៀលថ្ងៃទី២១ ខែ កុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង១៤:៣០នាទីកំលាំង
ផ្នែកយុត្តិធម៍នៃអធិការនគរបាលខណ្ឌដូនពេញ បានសហការប៉ុស្តិ៍រដ្ឋបាលចតុមុខ
បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ០១នាក់ ពាក់ពន្ធ័ករណី អំពើលួច(គ្រឿងអលង្ការ
ដែលមានតម្លៃសរុបជាង ៤៦៥០ដុល្លា)ស្ថិតនៅចំណុច មុខផ្សារផេនសល់មាត់ ទន្លេ
ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យ
ឈ្មោះ សឿម ធារី ភេទស្រីអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ជាប ធី ភេទប្រុស អាយុ 29 ឆ្នាំ មុខរប ដឹកឥវ៉ាន ស្នាក់នៅ ផ្ទះជួល
ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាតស្រះចក ខណ្ឌ ដូនពេញ ។
វត្ថុតាងដកហូតរួមមាន ៖
-ខ្សែ ក ដែល មានតម្លៃ ៤៦៥០ដុល្លារ ចំនួន០១ឈុត
– ទូរសព្ទ័ដៃម៉ាកXaoml ពណ៍ខ្មៅ ចំនួន០១គ្រឿង
– នាឡិកាដៃម៉ាក MICHAEL KORS ពណ៍មាស ចំនួន០១គ្រឿង
ចំពោះជនសង្ស័យខាងលេី ធ្លាក់បានធ្វើសកម្មភាព ប្រព្រឹត្តលួច វត្ថុមានតម្លៃ ជាច្រើនលើក មកហើយសរុបទឹកប្រាក់ជាង1ម៉ឺនដុល្លារ។
បច្ចុប្បន្នគ្រឿងអលង្ការ សមត្ថកិច្ចបានប្រគល់អោយម្ចាស់ វិញ រីឯជនសង្ស័យត្រូវបានសាងសំណុំរឿងចាត់ការបន្តតាមនិតីវិធីច្បាប់។













