ព្រលឹងចុងសក់ ! កំពុងតែហាត់ប្រាណដើម្បីការពារសុខភាពក្រលេកមើលទៅឃើញស_ពបុរសម្នាក់អណ្តែលើស្រះទឹករណ្តៅដីចាស់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក…
ភ្នំពេញ-ស_ពបុរសម្នាក់ត្រូវបានអ្នកដើរហាត់ប្រាណប្រទះឃើញអណ្ដែតក្នុងទឹកស្រះរណ្តៅដីចាស់ ស្ថិតនៅចំណុចដីឡូមួយកន្លែង កាលវេលាម៉ោង ៦ និង៤០ នាទីព្រឹកថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៣ នៅភូមិជ្រៃកោងសង្កាត់ចោមចៅទី ២ ខណ្ឌ។រាជធានីភ្នំពេញ។
ស_ពបុរសខាងលើនេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ស-ពមានសម្បុរសណ្តែកបាយ រាងទាបហើយស្គម ពាក់អាវព៍ណលឿងបង្កង់ខ្មៅ ស្លៀកខោខ្លីព៍ណខ្មៅ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល មានប្រជាពលរដ្ឋបានដើរហាត់ប្រាណ នៅចំណុចក្នុងដីឡូតិ៍មួយកន្លែងស្ថិតនៅជាប់នឹងមាត់ស្រះ ខណៈពេលកំពុងតែហាត់ប្រាណ គាត់បានក្រលេកមើលទៅស្រាប់តែឃើញស-ពបុរសម្នាក់ដេកស្លា-ប់ផ្កាប់មុខនៅលើផ្ទៃទឹក ហើយរូបគាត់មានការភិតភ័យស្ល-ន់ស្លោ ក៏បានរត់មករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ក្រោយពេលដែលសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២បានទទួលព័ត៌មានថាមានសពបុរសម្នាក់ដែលស្លាប់ក្នុងទឹកខាងលើនេះរួចរាល់ហើយនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ សហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេស
នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅដល់ទីតាំងកើតហេតុដើម្បីបើកស្រាវជ្រាវនិងធ្វើការពិនិត្យស-ពខាងលើនេះ ដោយសមត្ថកិច្ច
ជំនាញបានសន្និដ្ឋានថា ស-ពបុរសខាងលើនេះពិតជាបានលង់ទឹកស្លា-ប់ខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារសាច់ញាតិដើម្បីប្រគល់ស-ពទៅឲ្យក្រុមគ្រួសារដឹកយកធ្វើបុណ្យតាមប្រពៃណី៕












