អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នានៅរាជធានីភ្នំពេញ …

 

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋពីកន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចទាំងស្រុង  ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣ នេះ  ។

សមត្ថកិច្ចបានឲ្យដឹងថាករណី ទី១  កើតហេតុកាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣ អគ្គីភ័យបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខនឹងស្ថាននីយ៍ប៊ូមទឹកបឹងទំពន់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងដែលសង់ឡើងពីថ្មប្រក់សង្ក័សី និងប្រកបអាជីវកម្មជួសជុលម៉ូតូខ្ទេចអស់ទាំងស្រុង  ។

ភ្លាមនោះក៏កេីតមានករណីអគ្គីភ័យលេីកទី២  នៅវេលាម៉ោង២២ និង២០នាទីយប់ថ្ងៃខែឆ្នាំដដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្បែរគល់ស្ពានព្រះមុន្នីវង្សថ្មី ក្នុងក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយបានបំផ្លាញលំនៅឋានពលរដ្ឋ០១ខ្នងទៀតដែលសង់ឡេីងពីថ្មក្រោមឈេីលេីខ្ទេចទាំងស្រុង  ។

គួរបញ្ចាក់ផងដែរថា  ក្នុងហេតុការណ៍គ្រោះអគ្គភ័យទាំង០២ករណីនេះ  ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ  បង្ការ  និងសង្គ្រោះអគ្គីភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់សរុប ២៣គ្រឿង ដោយក្នុងនោះករណីទី១នៅខាងខណ្ឌដង្កោ ប្រើរថយន្តអស់០៥គ្រឿង និងករណីទី២នៅខណ្ឌច្បារអំពៅ ប្រើរថយន្តអស់១៨គ្រឿង ។

ចំពោះមូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋទាំង០២ករណីខាងលេី នេះ  សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា  បណ្តាលមកពីឆ្លងចរន្តអគ្គិសនីដូចគ្នា  ទើបបង្កក្លាយជាអគ្គីភ័យយ៉ាងដូច្នេះ  តែក្នុងករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស  ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ  ៕

Leave a Reply

Your email address will not be published.