ខ្លោចចិត្ត!ឪពុកកំពុងតែអង្គុយបញ្ចុកបាយកូនស្រីនៅលើម៉ូតូកង់៣ អកុសលរថយន្តដឹកទំនិញមួយគ្រឿងបើកលឿនដូចហោះកិ-នសង្កត់បណ្តាលឲ្យកូនស្រីអាយុ២ខួបជាងស្លា-ប់ចំណែកបុរសជាឪពុករងរបួសធ្ងន់…
ភ្នំពេញ-ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍គួរឲ្យរន្ធ-ត់និងនឹកស្មានមិនដល់ ខណ:ឪពុកកំពុងអង្គុយបញ្ចុកបាយកូនស្រីនៅក្បែររបងសាលារៀនជាអកុសលត្រូវរថយន្តដឹកទំនិញមួយគ្រឿងបើកលឿនដូចហោះបោះពួយពីលើស្ពានកិ-នសង្កត់បណ្តាលឲ្យកូនស្រីអាយុជាង២ខួបម្នាក់ស្លា-ប់ចំណែកបុរសជាឪពុករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្រ្គោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកបានដឹកកូនស្រីតាមម៉ូតូកង់៣ចេញពីផ្ទះទៅសាលារៀនក្បែកន្លែងកើតហេតុ ខណ:មកដល់មុខសាលាជនរងគ្រោះទាំង២នាក់ឪពុកនិងកូនបានអែបម៉ូតូកង់៣ចតក្បែរបងសាលាហើយអង្គុយលើកង់៣បញ្ចុកបាយកូនស្រីមុននិងចូលសាលារៀន ខណ:កំពុងតែអង្គុយបញ្ចុកបាយកូននៅលើកង់៣សុខៗ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៍សពាក់ផ្លាកលេខត្បូងឃ្មុំ3A-2379បើកលឿនដូចហោះចុះពីលើស្ពានបោះពួយពីទិសដៅពីលិចទៅកើតបានរេចង្កូតហោះកង់មុខកិ-នសង្កត់ពីលើម៉ូតូកង់៣បណ្តាលឲ្យក្មេងស្រីអាយុជាង២ខួបស្លា-ប់បាត់ប-ង់ជិវិត ចំណែកបុរសជាឪពុករងរបួសធ្ងន់
ហើយអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលសង្កាត់ក្រាំងធ្នង់សហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌសែនសុខនិងនគរបាលជំនាញការិយាល័យចរាចរណ៍ជើងគោកបានចុះមកពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុនិងស្ទូចយករថយន្តបង្កនិងម៉ូតូកង់៣ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកស-ពក្មេងស្រីខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕











