រយលានសំណាងក្មេងស្រីម្នាក់លូនចេញពីក្រោមកង់រថយន្តខណៈយុវតីម្នាក់បានស្លា_ប់នៅក្រោមកង់រថយន្តធុនធំ១គ្រឿង…

ភ្នំពេញ ៖បុរសម្នាក់បានបេីករថយន្តធុនធំសណ្ដោងរ៉ឺម៉កបើកបរយ៉ាង
លឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យដួល និងកិ¬នអ្នកជិះម៉ូតូ
បណ្ដាលឲ្យយុវតីម្នាក់បានស្លា_ប់និងក្មេងស្រីអាយុ៤ឆ្នាំម្នាក់រវរបួសស្រាលម្នាក់ បង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីចោមចៅ ហៅផ្លូវវេងស្រេងក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញយុវតីម្នាក់ និងក្មេងស្រីម្នាក់ទៀតរួមដំណេីរជាមួយគ្នាដឹកក្មេងស្រីចេញពីសាលាដោយម៉ូតូម៉ាក Zoomer X

ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1AC-9576 ធ្វេីដំណេីរតាមបណ្ដោយផ្លូវចោមចៅ

ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមាន

រថយន្តធុនធំសណ្ដោងរ៉ឺម៉កក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1611 បេីកបរ

ដោយបុរសម្នាក់ទិសដៅស្របគ្នាយ៉ាងលឿន និងបុកម៉ូតូពីក្រោយឱ្យដួលនិងកិ_នយុវ

តីម្នាក់ជាអ្នកឌុប បណ្ដាលឱ្យស្លា_ប់មួយរំពេច រីឯក្មេងស្រីរងរបួសស្រាល លូនចេញមក
ពីក្រោមរថយន្ត។
ក្រោយកេីតហេតុភ្លាមៗតៃកុងរថយន្តបង្កបានបេីកទ្វាចុះបំរុងគេចខ្លួន តែត្រូវប្រជាពល

រដ្ឋដែលនៅក្បែរកន្លែងកេីតហេតុនាំគ្នាឃាត់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ និងចាត់

ការតាមច្បាប់ ។

ដោយឡែកម៉ូតូនៅក្រោមរថយន្តបង្កបានរងការខូចខាត ជាខ្លាំង និងត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទាំងរថយន្តបង្កនិង

ម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល

រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ។
ចំណែកស_ពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារ

ដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.