យុវជនម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង…
ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់និងបុរសម្នាក់រងរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១មុខសាលាបឋមសិក្សាអនុវត្ត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ព៍ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1JQ-2498 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូងខណ:មកដល់ចំនុចភ្លើងស្តុបស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកtodayព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ1IE-1908 ធ្វើដំណើរបញ្រ្ចាសទិសដៅគ្នាពីត្បូងទៅជើង ហើយក៏បានបត់ឆ្វេងបុកចំជើងឆ្វេងយុវជនខាងលើបណ្តាលឲ្យរងរបួសបាក់ជើងត្រូវបានបញ្ជូនតាមម៉ូតូកង់ទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមះចំណែកម្ចាស់ម៉ូតូToday រងរបួសរលាត់ដៃជើង។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិអូរបែកក្អមសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះមកទីតាំងកើតហេតុខាងលើដើម្បីធ្វើការវាស់វែងនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕













