សមិទ្ធផលបណ្ដាញទឹកស្អាតសម្រាប់ប្រើប្រាស់នៅតំបន់ពាក់ស្នែង និងរុនតែឯក ខ្លះរួចរាល់ ១០០% ខ្លះកំពុងបន្តដំណើរការ…

 

 

ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង មានសមិទ្ធផលខ្លះរួចរាល់ ១០០% និងសមិទ្ធផលខ្លះកំពុងស្ថាបនាបន្ត ដូចជា ÷

– ដាក់បណ្តាញមេបញ្ជូនទឹកស្អាតទៅតំបន់អភិវឌ្ឍន៍រុនតាឯកបាន១០០% ,

– កំពុងត្រៀមរៀបចំដំឡើងម៉ូទ័របូមទឹកបញ្ជូនបន្តទៅតំបន់អភិវឌ្ឃន៍រុនតាឯក,

– ដាក់បណ្តាញទឹកស្អាតទំហំ ៤០០មម ប្រវែង៥គីឡីម៉ែត្រ និងទំហំ ៣១៥មម ប្រវែវង១៥គីឡូម៉ែត្រ នៅតំបន់ពាក់ស្នែង,

– អាងស្តុកទឹកកំពុងដំណេីការសាងសង់ ,

– ការជីកកប់ និងការ តភ្ជាប់បំពង់បណ្តាញទឹកកំពុងដំណើរការ,

សូមរំលឹកថា កាលពីថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ២០២៣ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញ ចុះពិនិត្យមើលវឌ្ឍនភាពគម្រោង បញ្ជូនទឹកស្អាតទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ហើយបានវាយតម្លៃខ្ពស់ចំពោះដំណើរការនេះថា ប្រព្រឹត្តទៅបានរលូន និងក្រុមមន្ត្រីពាក់ព័ន្ធសហការគ្នាបានល្អ៕

 

 

Leave a Reply

Your email address will not be published.