នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមសហការគ្នាស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដែលបង្កឡើងដោយជនជាតិបរទេស នៅខណ្ឌចំការមន…

 

ភ្នំពេញ_ មានករណី ឃាតកម្ម បាញ់សម្លា-ប់ទៅលើជនរងគ្រោះឈ្មោះ DACKOVI STRAHIJAI ភេទប្រុស អាយុ37ឆ្នាំ ជនជាតិ ស៊ែកប៊ី (ស្លា-ប់)កាលថ្ងៃទី24 ខែធ្នូ ឆ្នាំ2022 វេលាម៉ោង23.40នាទី នៅចំណុចមុខសណ្ឋាគារ ដឺភិច ស្ថិតនៅសង្កាត់

ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ ALEX ភេទប្រុស អាយុ37ឆ្នាំ ជនជាតិអង់គ្លេស។

ក្រោយធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះ រថយន្ត01គ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-8021 រត់គេចខ្លួនបាត់ ។

លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ2023 ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានឈ្មោះ JOSEPH SWARTZ ហៅ ALEX ភេទប្រុស អាយុ28ឆ្នាំ ជនជាតិអង់គ្លេស នៅចំណុចហាងយីហោ 007 ស្ថិតនៅសង្កាត់

ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លីចំនួន01ដើម ម៉ាក RUGER ពណ៌ខ្មៅ លេខ 333-69464 ,គ្រាប់ប្រភេទ9MM ចំនួន07គ្រប់ ,បង់ចំនួន01 ,កូនកាំ បិតខ្លីចំនួន01ដើម, ម្សៅក្រាមថ្លា ពណ៌ស ចំនួន01ថង់តូច និងសំភារៈមួយចំនួន។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2022 វេលាម៉ោងប្រហែល22:00នាទី រូបខ្លួន និងជនរងគ្រោះឈ្មោះ DACKAVI STRAHIJAI ព្រមទាំងសង្សាជនរងគ្រោះឈ្មោះ ផាន់ សុផាត ភេទស្រី អាយុ44ឆ្នាំ ជនជាតិខ្មែរ បានទៅផឹកស៊ីជាមួយគ្នានៅហាង អាមែន នៅម្ដុំផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបន្ទាប់មកពួកខ្លួនក៏បានឡើងជិះរថយន្ត01គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8021 ដើម្បីជូនជនរងគ្រោះទៅសំរាក់ ហើយពេលមកដល់មុខសណ្ឋាគា ដឺភិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពេលនោះជនរងគ្រោះក៏បានចុះពីលើដោយទុកកាំភ្លើងខ្លីនៅប្រអប់ដាក់ទឹកក្បែចង្កឹះលេខរថយន្ត ហើយដើរសំដៅ ទៅមុខសណ្ឋាគា ដឺភិច រួចក៏ដើរត្រលប់មកបើកទ្វារថយន្តបំរុងចូលរថយន្តវិញ រូបខ្លួនក៏យកអាវុធនោះបាញ់ជនរងគ្រោះចំនួន03គ្រាប់ រួចក៏ជិះរថយន្តគេចខ្លួន និងដឹកទំលាក់ឈ្មោះ ផាន់ សុផាត ដែលសង្សាជនរងគ្រោះចុះពីលើរថយន្តនៅមុខផ្សារ អីអន2 ហើយរូបខ្លួនក៏ជិះ រថយន្តបន្តគេចខ្លួនតែម្ដង ។

មូលហេតុដែលរូបខ្លួនសំលាប់ជនរងគ្រោះដោយសារតែកន្លងមកជនរងគ្រោះតែងតែធ្វើការគំរាមមកលើរូបខ្លួនជាច្រើនលើក ទើបនៅថ្ងៃកើតហេតុខ្លួនមានឱកាសល្អ ក៏សម្រេចចិត្តបាញ់ទៅលើជនរង គ្រោះឈ្មោះ DACKOVI STRA HIJAI តែម្ដង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងចាត់ការបន្ដតាមនីតិវិធី៕

ប្រភព ( អ៉ឹង វឌ្ឍិន )

Leave a Reply

Your email address will not be published.