លុយទុកឲ្យថ្លៃបណ្តាការគេជិត៩ពាន់ដុល្លា និងសម្ភារ:មួយចំនួនត្រូវអគ្គិភ័យឆាបឆេះទាំងព្រឹកនៅខណ្ឌកំបូល…
ភ្នំពេញ: ករណីអគ្គីភ័យឆាបឆេះប្រជាពលរដ្ឋមួយកន្លែង ខណៈដែលម្ចាស់មិននៅរវល់នៅទៅធ្វើការ សង្ស័យទុស្សេរខ្សែភ្លើង បង្កជាអគ្គីភ័យឆាបឆេះចេញពីខាងក្នុងផ្ទះ រួមទាំងលុយជិត៩ពាន់ដុល្លារ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះជាជនរងគ្រោះមានឈ្មោះ ម្លូ រក្សា ភេទស្រី អាយុ៤២ឆ្នាំ និងមានប្តី ឈ្មោះ នួន ភារុណ អាយុ៤៥ឆ្នាំ មុខរបរជាងសំណង់ មានកូនប្រុស៣នាក់ រស់នៅផ្ទះកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងថា លុយដែលភ្លើងឆេះអស់ជិត៩ពាន់ដុល្លារ ជាលុយត្រៀមសម្រាប់ឲ្យថ្លៃបណ្តាការគេ។
ប្រភពដដែលបានបន្តទៀតថា នៅមុនកើតហេតុ ពុំមានអ្នកណានៅផ្ទះទេ ចេញទៅលក់ដូរ ធ្វើការងារអស់ហើយ មិនគួរណាមកជួបរឿងបែបនេះសោះ ។
បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ផ្ទះខាងលើចាក់សោរទុក ដោយម្ចាស់មិននៅ ក្រោយមកស្រាប់តែមានផ្សែងហុយចេញពីបន្ទប់ខាងក្នុងផ្ទះ ទើបនាំគ្នាភ្ញាក់ផ្អើលរួចគាស់ទ្វារក្រោយចូលទៅជួយពន្លត់ភ្លើង ក្រោយមកទើបម្ចាស់ដឹងពេលមកដល់ផ្ទះ ស្រវេស្រវារករបស់មានតម្លៃដូចជាកាបូបគ្រឿងអលង្កា ដាក់នៅក្នុងទូ មិនបានបាត់បង់ ឬខូចខាតនោះទេ ក៏ប៉ុន្តែ លុយដាក់ក្រោមពូកចំនួនជិត៩ពាន់ដុល្លា ត្រៀមសម្រាប់ឲ្យថ្លៃផ្ទះគេ ត្រូវបានឆាបឆេះអស់ហើយ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យចំចេញជួយអន្តរាគមន៍បានទៅជួយបាញ់ទឹកទើបរលត់ទាំងស្រុងទៅវិញ ៕












