នាំខ្លួនមេតុងទីន ឡុង រ៉ានី មកសួររឿងឆបោកប្រាក់ជាង១៣មុឺនដុល្លារ

 

ភ្នំពេញ ៖ លោកស្រី ឡុង រ៉ានី អាយុ៣៦ឆ្នាំ ដែលកំពង់ជាប់ឃុំឃាំងនៅពន្ធនាគារPJ ត្រូវបាននាំខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីសាកសួរពាvក់ព័ន្ធនិងបណ្ដឹង ឆបោក , បទរំលោភលើទំនុកចិត្ត មួយថ្មីទៀត ។

   នេះបើយោងតាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ០១កុម្ភៈ ឆ្នាំ២០២៣ ។

    ដីកាបានបង្គាប់អោយប្រធានពន្ធនាគារPJ នាំជនត្រូវចោទឈ្មោះ ឡុង រ៉ានី មកកាន់អយ្យការនៅថ្ងៃទី ១៦កុម្ភៈ ឆ្នាំ២០២៣ ដើម្បីចូលរួមបំភ្លឺពីដំណើររឿង « ឆបោក និងរំលោភលើទំនុកចិត្តតាមបណ្ដឹងរបស់ឈ្មោះ ព្រាប សុជាតា ។

      ប្រភពព័តិមានពីសាលាដំបូងបានអោយដឹងថា ឈ្មោះ ព្រាប សុជាតា បានប្ដឹងឈ្មោះ ឡុង រ៉ានី ពាក់ព័ន្ធនឹងទឹកប្រាក់ប្រមាណ ១៣៧ ៣០០ ដុល្លារ  ៕

ប្រភព ( មករា)

#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

 

Leave a Reply

Your email address will not be published.