យុវជនពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយឆែកឃើញកាំបិតតាំងតោនិងដាវសាំម៉ូរ៉ៃនៅនិងខ្លួនខណៈកំពុងជិះម៉ូតូតាមផ្លូវ…
ខេត្តតាកែវ ៖ នៅវេលាម៉ោង២ និង០០នាទី រំលងអាធ្រាតថ្ងៃអង្គាទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់និងប្រជាការពារបានបានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីនិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AJ-6901 ចំណុចស្ពានអន្លុងធន់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានលាក់ កាំបិតតាំងតោចំនួន០១ដើម ប្រវែង ៣០សង់ទីម៉ែត្រនិងដាវសាំម៉ូរ៉ៃ កែច្នៃចំនួន០១ដើម ប្រវែង ៥៨ សង់ទីម៉ែត្រ នៅនឹងខ្លួនខណៈជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ។ ជនសង្ស័យទាំង ០២នាក់ ខាងលើមាន៖
ទី ១.ឈ្មោះ អុន ភ័ក្រ្តា ភេទប្រុស អាយុ ១៦ រស់នៅភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែ ។
ទី២.ឈ្មោះ ឡី លីហួរ ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនយុវជនទាំងពីរនាក់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។












