ដឹកគ្នាដើរលេងថ្ងៃបុណ្យនៃក្តីស្រឡាញ់ចៃដន្យអាក្រក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លា_ប់ទាំងពីរនាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ…

 

បាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងរវាងម៉ូតូនឹងម៉ូតូកង់បី នៅយប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៥៥នាទី ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ម៉ូតូកង់បីពាក់ស្លាកលេខ បាត់ដំបង 1AA 1551ពណ៌ក្រហម អ្នកបើកបរឈ្មាះ សែ វុទ្ធី ភេទ ប្រុស អាយុ  ៣៧ ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង រងរបួសធ្ងន់ដោយធ្វើដំណើ ជិៈទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងជាមួយម៉ូតូម៉ាកឌ្រឹមសង់ពណ៍ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1AR 3236 បើកបរដោយបុរសម្នាក់និងដឹកស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លា_ប់បា-ត់បង់ជីវិ-តទាំងពីរនាក់ នៅនឹងកន្លែង ។ ក្រោយពីមានហេតុការណ៍កើតឡើង សម្ថតកិច្ចបានចុះមកដល់ រួចបានបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូនហើយចំណែកសាកស-ពជនរងគ្រោះទាំងពីរបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកទៅរក្សារទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំព្រឹកដើម្បីរងចាំធ្វើរការដោះស្រាយទៅតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published.