ចំនួន១២នាក់ ពាក់ព័ន្ធករណីឆក់ប្លន់និងហិង្សា…

ភ្នំពេញ ÷ នៅព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤នេះ. កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញក្រុមជនសង្ស័យប្រុសស្រីចំនួន១២នាក់ រហ័សនាម ក្រុមកាហ្វេមិត្ត ដែលកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បើកការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់សរុបចំនួន១២នាក់ ប្រុស៩នាក់ និងស្រី៣នាក់ ពាក់ព័ន្ធបទល្មើសចំនួន៧ករណីផ្សេងគ្នា។

ករណីទី១ -ឆក់ទូរស័ព្ទពីជនរងគ្រោះមួយគ្រឿងម៉ាកសាំសុងហ្គាឡាក់ស៊ីអុលត្រា២៤ កាលពីវេលាម៉ោង២និ១៤នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤. នៅចំនុចផ្សារជីបម៉ុង ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។

ករណីទី២- ឆក់ទូរស័ព្ទពីជនរងគ្រោះមួយគ្រឿងម៉ាកសាំសុងហ្គាឡាក់ស៊ីA53G នៅវេលាម៉ោង៣និង៣៤នាទី រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំនុចផ្ទះលេខ២AE0 ផ្លូវព្រះមុន្នីវង្ស ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ករណីទី៣-ឆក់ទូរស័ព្ទដៃម៉ាកអុបប៉ូ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំនុចផ្ទះ លេខ៤៨ផ្លូវលេខ ១៦១ ភូមិ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ករណីទី៤- ឆក់ទូរស័ព្ទម៉ាកអាយហ្វូន១២ប្រូម៉េក នៅចំនុចមុខផ្ទះលេខ៣៩ ផ្លូវលេខ២៣២ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១និង៤០នាទីរសៀល។
ករណីទី៥ -ឆក់ទូរស័ព្ទ១៤ប្រូម៉េក និង១៥ប្រូម៉េក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង៨និង១៥នាទីព្រឹក នៅជិតស្តាតអូរឡាំពិក។
ករណីទី៦- ហិង្សាដោយចេតនាយកជើងធាក់ម៉ូតូជនរងគ្រោះឲ្យដួលរួចនាំគ្នាចុះយកមួកសុវត្ថិភាពដេញវាយទៅលើជនរងគ្រោះបន្ថែមទៀត នៅចំនុចក្លិបហាត់ប្រាណ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាកើអង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង៩និង៣០នាទីយប់។

និងករណីទី៧-ប្រើកាំបិតកាប់ប្លន់ម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០២៣ព៍ណខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1KC-9744 នៅចំនុចចុងស្ពានព្រែកសំរោងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ក្រោយពេលធ្វើការសាកសួនិងបង្ហាញមុខរួច កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសុំនុំរឿងនិងបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីទាំង១២នាក់ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.