ករណីសិស្សសាលាពីរក្រុមបើកឆាកប្រយុទ្ធវាយគ្នាដណ្តើមស្រីស្នេហ៍ ត្រូវបានបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោនៅរសៀលនេះ…
ភ្នំពេញ ÷ លោកសំវិច្ឆិកា. អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ. និងលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ. បានធ្វើសន្និសិទ្ធសារព័ត៍មាន. ស្តីអំពីករណី. សិស្សសាលាវិទ្យាល័យទួលអំពិល ដែលបានបើកឆាកប្រយុទ្ធគ្នាក្នុងសង្គមហ្វេសបុកនិងបណ្តាញអ្នកសារព័ត៍មានកាលពីម្សិលមិញ នៅវិទ្យាល័យទួលអំពិលស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ. ដែលផ្តើមពីដណ្តើមស្រីស្នេហ៍គ្នា. បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ភី សំភ័ស ជាសិស្សថ្នាក់ទី៩នៃវិទ្យាល័យទួលអំពិលរងរបួស ក្រោយពេលកើតហេតុ យុវជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ. ។
បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចហើយ. សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ. បានបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបក្ខពួកភាគីម្ខាងទៀតបានចំនួន៦នាក់យកមកធ្វើការសាកសួនៅប៉ុស្តិរដ្ឋបាលសង្កាត់ដង្កោ. ។
រហូតមកដល់ព្រឹកថ្ងៃទី២៥. ខែធ្នូឆ្នាំ២០២៤. ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាប្រចាំខណ្ឌ. និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ. បានអនុញ្ញាតិឲ្យលោកវរៈសេនីយ៍ឯក ជឹម ថា អធិការនគរបាលខណ្ឌដង្កោ. និងលោកនាយកសាលាវិទ្យាល័យទួលអំពិល រួមទាំងលោកគ្រូអ្នកគ្រូប្រចាំថ្នាក់ និងអាណាព្យាបាលរបស់សិស្សធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្តង. ដោយលោកវរៈសេនីយ៍ឯក សំ វិច្ឆិកា. អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញបានស្នើឲ្យអាណាព្យាបាលសិស្សជួយអប់រំកូនចៅឲ្យកែខ្លួនធ្វើជាទំពាំងល្អ បញ្ឈប់បង្កបញ្ហា នៅក្នុងសាលា កាត់សក់ខ្លីនិងស្លៀកពាក់ឲ្យបានស្អាតបាទ ឲ្យសមជាសិស្សល្អនៅក្នុងសាលានិងសង្គមជាតិយើង៕
#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌












