យុវជនសិស្សថ្នាក់ទី៩នាក់ត្រូវក្មេងទំនើងយកដុំថ្មគប់បណ្តាលឲ្យស្លា-ប់នៅសង្កាត់ចាក់អង្រែក្រោម…
ភ្នំពេញ ÷ យុវជនម្នាក់បានស្លាប់ក្នុងហេតុការណ៍ក្រុមក្មេងទំនើងមួយក្រុមយកដុំថ្មគប់ ខណៈកំពុងដើរតាមផ្លូវមករកទិញទឹកផ្លែឈើហូប។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២. ចំនុចមុខផ្សារក្រមួន. សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះខាងលើមានឈ្មោះ សៅ លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩Dនៃសាលាវិទ្យាល័យសម្តេចហ៊ុនសែន ចាក់អង្រែ ស្នាក់នៅក្បែរចំនុចកើតហេតុខាងលើ។
បើយោងតាមការរៀបរាប់របស់ម្តាយនិងមិត្តភ័ក្ររបស់យុវជនរងគ្រោះខាងលើបានរៀបរាប់ឲ្យដឹងថា. នៅយប់មុនពេលកើតហេតុ យុវជនរងគ្រោះនិងមិត្តភ័ក្រចំនួន៣នាក់ទៀតបានដើរចេញពីផ្ទះសុំម្តាយទៅរកទិញទឹកផ្លែឈើហូប. ខណៈកំពុងតែដើរតាមផ្លូវក៏មានក្រុមក្មេងទំនើងចំនួន៤នាក់ជិះម៉ូតូ២គ្រឿងបានមកឈប់មុខក្រុមយុវជនរងគ្រោះដែលកំពុងតែដើរតាមផ្លូវ ហើយយកដុំថ្មគុបចំក្បាលយុវជនឈ្មោះសៅ លីម៉េង បណ្តាលឲ្យដួលដាច់ផ្ងាហូរឈាមជោគជាំ ភ្លាមៗនោះអាណាព្យាបាលក៏បានដឹកកូនរបស់គាត់ទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យជ័យជំនះនៃក្រុងតាខ្មៅ ជាអកុសលយុវជនខាងលើបានដាច់ខ្យល់ស្លាប់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យ. ហើយក៏បានដឹកសពយកមកតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោមសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសព. ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពយុវជនខាងលើស្លាប់ក្នុងអំពើរឃាតកម្ម ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកបក្ខពួកក្រុមជនសង្ស័យស មត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕
#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌












