សង្ស័យជាករណីឃា-តកម្មស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវបានប្រទះឃើញដេកស្លា-ប់នៅស្តុបណតប្រីត….
ភ្នំពេញ ÷ ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់សង្ស័យអតីតប្តីវាយសម្លា-ប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ស្ថិតនៅចំនុចស្តុបណតប្រ៊ីត ភូមិស្នែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ. បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ិង៦និង៥៥នាទីព្រឹក ថ្ងៃទី២៤ ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើបានប្រាប់អ្នកសារព័ត៍មានឲ្យដឹងថា. ស្ត្រីខាងលើគាត់តែងតែមកចតរ៉ឺម៉កលក់ភេសជ្ជៈជាប្រចាំនៅចំនុចកើតហេតុខាងលើ. ហើយនៅវេលាម៉ោងជិត៥ភ្លឺក៏មានបុរសម្នាក់ជិះម៉ូតូសង់កូរេមួយគ្រឿង សង្ស័យជាអតីតប្តីដើម. បានជិះមកឈប់ក្បែរ៉ឺម៉កលក់ភេសជ្ជៈរបស់ជនរងគ្រោះហើយយកបំពង់ទីបដែកវាយសំពងទៅលើស្ត្រីខាងលើបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម. ហើយជនសង្ស័យក៏បានជិះម៉ូតូទៅលើស្ពានជ្រោយចង្វារលោតទឹកធ្វើអត្តឃា-តសម្លា-ប់បន្សល់ទុកម៉ូតូមួយគ្រឿងនិងបណ្តាំងចុងក្រោយ. ថា. ខ្ញុំឈ្មោះ សុខ រំចង់. ស្រលាញ់អូន លក្ខិណា ជិវិតចុងក្រោយ ថ្ងៃណាមួយខ្ញុំសម្រេចចិត្តស្លាប់ទៅសូមទោសពុកម៉ែបងប្អូនទាំងអស់ ដែលខ្ញុំស្រលាញ់ប្រពន្ធខ្លាំងពេក ខ្ញុំមើលថែគាត់រាល់ថ្ងៃ ធ្វើអ្វីក៏ខ្ញុំខុសៗៗ បើបានកើតជាតិក្រោយខ្ញុំប្រាថ្នាជួបអូនគ្រប់ៗជាតិ។
ពាក់ព័ន្ធករណីខាងលើនេះសង្ស័យជាករណីស្នេហាត្រីកោណ កើតជាភ្លើងប្រច័ណ្ឌ. ដោយនៅទីតាំងកើតហេតុខាងលើក៏មានបុរសម្នាក់បានអះអាងថាជាប្តីរបស់ស្ត្រីរងគ្រោះខាងលើនេះផងដែរ៕
#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌












