រថយន្តដឹកដែកដឹកធ្ងន់ពេកឡើងចំណោាទមិនរួចរអិលថយក្រោយបុកទ្វារផ្ទះនិងម៉ូតូកង់៣មួយគ្រឿងរងការខូចខាត…
ភ្នំពេញ ÷ រថយន្តដឹកដែកមួយគ្រឿងដឹកដែកសសៃអេតចាយធ្ងន់ពេកឡើងចំណោទមិនរួចរអិលថយក្រោយបុកទ្វារផ្ទះនិងម៉ូតូកង់៣ឥណ្ឌាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី. រសៀលថ្ងៃទី២៣. ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅផ្លូវបេតុង ច្រកចូលក្លោងទ្វារវត្តដំបូកខ្ពស់. សង្កាត់បឹងទំពុនទី២. ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តដឹកដែកសសៃអេតចាយមួយគ្រឿងម៉ាកKIA ព៍ណសលាយលឿង ពាក់ផ្លាកលេខភ្នំពេញ2J-6602 ក្នុងទិសដៅពីត្បូងទៅជើង បម្រុងនិងឡើងចំណោទឆ្ពោះទៅផ្លូវ៣៧១. ដោយរថយន្តដឹកដែកធ្ងន់ពេកក៏រអិលថយក្រោយបណ្តាលឲ្យបុកទ្វារផ្ទះនិងម៉ូតូកង់៣ឥណ្ឌាមួយគ្រឿងដែលកំពុងតែចតទុកមុខផ្ទះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលសង្កាត់បឹងទំពុនទី២ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យចុះទៅធ្វើការវាស់វែង និងឲ្យភាគីទាំង៣ធ្វើការចចារគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌












