ឃា-ត់ខ្លួនមនុស្សប្រុសស្រីចំនួន២៧នាក់ពាក់ព័ន្ធចែ-កចា-យនិងប្រើប្រាស់គ្រឿងញៀននិងបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ…

ភ្នំពេញ ៖ គណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យបានឆ្មក់ចុះទៅបង្រ្កាបទីតាំង បើកលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ និងប្រមូលផ្តុំគ្នាចែកចាយនិង ប្រើប្រាស់គ្រឿងញៀន មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២៧១. ជាប់និងគល់ស្ពានអាកាសស្ទឹងមានជ័យ ភូមិបច្ឆា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ. កាលពីវេលាម៉ោង១០និង០០នាទី ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ប្រត្តិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចនៃខណ្ឌមានជ័យ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៧នាក់ពាក់ព័ន្ធនិងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងដោយខុសច្បាប់ និងប្រើប្រាស់ចែកចាយគ្រឿងញៀន និងបានដកហូតសម្ភារ:សម្រាប់លេងល្បែងស៊ីសងមួយចំនួនផងដែរ ហើយក៏បានបិទទ្វារទីតាំងខាងលើជាបណ្តោះអាសន្ន។
ចំណែកជនសង្ស័យប្រុសស្រីទាំ២៧នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការសាកសួរនិងអនុវត្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published.