បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

បន្ទាយមានជ័យ ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិញ រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ថានៅវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មានចោលួចសម្ភារៈគ្រឿងចម្លាក់ថ្ម នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅដល់ទីតាំងកើតហេតុខាងលើ និងធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ជនសង្ស័យទាំង២នាក់ ៖
១-ឈ្មោះថា វុទ្ធា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
២-ឈ្មោះរឿន សីហា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ +ចាប់យកវត្ថុតាងរួមមាន៖
-ម៉ូទ័រកាត់ថ្ម ចំនួន ០១ គ្រឿង
-ខ្សែភ្លើងប្រវែង២៤ម៉ែត្រ ចំនួន ០១ ដុំ
-អំពូលហ្វា ចំនួន ០១គ្រឿង។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចសម្ភារៈគ្រឿងចម្លាក់ថ្មរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកសម្ភារៈជាវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕











