កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូនិងទទួលផលចោរកម្ម…
ភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ,លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ,អធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងអធិការដ្ឋាននគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣ នាក់ ចាប់យកម៉ូតូចំនួន ០៤ គ្រឿង ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច(លួចយកម៉ូតូរបស់ប្រជាពលរដ្ឋ) ចំនួន ០៣ ករណី៖
១- អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ១GF-១៧១២) ប្រព្រឹត្តនៅចំណុចក្នុងក្រសួងសុខាភិបាលអគាលេខ៨០ ផ្លូវលេខ២៨៩ ក្រុម១៤ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៩ និង ៣០ នាទី ។
ជនរងគ្រោះ
-ឈ្មោះ ប៊ិត រ៉ាវី ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្រ្តីក្រសួងសុខាភិបាល
+សម្ភារៈបាត់បង់
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ១GF-១៧១២
២-អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ១DF-០២៧៣) ប្រព្រឹត្តនៅចំណុចក្នុងក្រសួងព័ត៌មាន អគារAKP ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១០ និង ៣០ នាទី ។
ជនរងគ្រោះ
-ឈ្មោះ សេង សុវណ្ណារិទ្ធ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជំនួយការក្រសួងព័ត៌មាន ។
សម្ភារៈបាត់បង់
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១DF-០២៧៣
៣-អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ១FR-៦៩៤៦) ប្រព្រឹត្តនៅចំណុចក្នុងវត្តសំពៅមាស ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៥ និង ៣០ នាទី ។
ជនរងគ្រោះ
-ឈ្មោះ លីម ស៊ីខុង ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ។
សម្ភារៈបាត់បង់
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ១FR-៦៩៤៦
ជនសង្ស័យ
១-ឈ្មោះ សន ធី ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-ឃាត់ខ្លួនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងវេលាម៉ោង ១៦ និង ៣០ នាទី នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ ផាន់ វណ្ណា ហៅ វែង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិដានគោ ឃុំដានគោក ស្រុកត្រាំកក់ ខេត្តតាកែវ ។
-ឃាត់ខ្លួនថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង ១០ និង ២០ នាទីនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៦ ៨៧ ភូមិអង្គក្រឡាញ់ ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ។
៣-ឈ្មោះ មា វណ្ណី ហៅ នី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
-ឃាត់ខ្លួនថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង ១៥ និង ៣០ នាទីនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
+សម្ភារៈចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៦៧៦៩៧៥ ពាក់ផ្លាកលេខ កំពត១U-២៤៩២
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ លេខម៉ាស៊ីន ៩៥៨៤៩៣០ ពាក់ផ្លាក លេខព្រៃវែង១H-០៨៩៤ ,
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ លេខតួ លេខម៉ាស៊ីន ៩៥០៧១៧៤ ពាក់ផ្លាក លេខព្រៃវែង១H-១៦៤៨
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ លេខតួ លេខម៉ាស៊ីន ៩៥៤០០១៤ ពាក់ផ្លាកលេខ ភ្នំពេញ១FR-៦៩៤៦(ម៉ូតូរបស់ជនរងគ្រោះឈ្មោះ លីម ស៊ីខុង)
បច្ចុប្បន្នជនសង្ស័យនិងម៉ូតូចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។












