កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក បានធ្វើការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

 សៀមរាប ៖ តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធន ឆវ័ន្ទ ហៅ ណាត់ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

+ដកហូតវត្ថុតាងរួមមាន៖

-ម្សៅមេតំហ្វេតាមីន (ICE) ចំនួន ១០ដុំ ស្មើនឹងទម្ងន់ ៩,៩៥៥.៦៥ក្រាម

-មេតំហ្វេតាមីនប្រភេទគ្រាប់ ពណ៌ផ្កាឈូកសញ្ញា WY ចំនួន ០៥គ្រាប់។

ក្រោយការសួរនាំនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.