រថយន្តដឹកសំរាមបុ-កជា-មួយ-កង់សិស្សសាលាបណ្ដាលឲ្យរ-ង-របួសបែ-កប្រអ-ប់ជើង…

ភ្នំពេញ ៖ កុមារាម្នាក់អាយុជិត១០ឆ្នាំចេញពីសាលារៀនជិះកង់ត្រឡប់ទៅផ្ទះត្រូវបានរថយន្តដឹកសំរាមបុកនិងកិនបណ្ដាលឲ្យរ-ងរបួ-សបែ-កប្រអ-ប់ជើង​ ត្រូវបានឪពុកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះអង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ១១និង ១០ នាទីព្រឹកថ្ងៃទី ១៩ខែវិច្ឆិកាឆ្នាំ ២០២៤​នៅតាមបណ្ដោយផ្លូវ ៣៧១​ (​ សូឡា​ )ភូមិទ្រា១​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញកុមារារងគ្រោះអាយុប៉ុន្មានជិត ១០ ឆ្នាំបានជិះកង់ចេញពីសាលារៀនឆ្លងផ្លូវបំណងទៅផ្ទះស្របពេលនោះក៏មានបុរសម្នាក់ បើករថយន្តដឹកសំរាមបើកបរតាមបណ្ដោយផ្លូវ ៣៧១​ សូឡាក្នុងទិសដៅពីត្បូងជើងជ្រុលទៅបុកកង់និងកិនកុមារារងគ្រោះបណ្ដាលឲ្យរងរបួសបែកប្រអប់ជើងខាងឆ្វេង​ ភ្លាមៗនោះឪពុកកុមារារងគ្រោះបានដឹកជនរងគ្រោះទៅលោកគ្រូអ្នកឯងទីពេទ្យមិត្តភាពខ្មែរសូវៀតហើយពេទ្យរុស្ស៊ី។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើការវាស់វែងយករថយន្តនិងកង់។យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

Leave a Reply

Your email address will not be published.