បញ្ជូនជនសង្ស័យជនជាតិវៀតណាមម្នាក់ និងជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

បន្ទាយមានជ័យ ៖ ដោយទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀននៅចំណុចកាសុីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យទាំង០២នាក់ ៖
១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)
២-ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់)។
+ចាប់យកវត្ថុតាងរួមមាន៖
-គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់១៦៨,១០ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន១កញ្ចប់ ទម្ងន់ ៧០៨,៨០ក្រាម
-កញ្ចប់ម្ស៉ៅរូបផ្លែស្ត្របឺរីពណ៌ខៀវ (អ៊ិចស្តាស៊ី) ចំនួន ១៥កញ្ចប់ ទម្ងន់ ១៩៣,៣០ក្រាម
-កញ្ចប់ម្សៅរូបសេះពណ៌ក្រហម (អ៊ិចស្តាស៊ី) ចំនួន ០៦កញ្ចប់ ទម្ងន់ ៣២,៨០ក្រាម
-ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ (សង្ស័យជាសារធាតុញៀន) ចំនួន ០២កញ្ចប់ ទម្ងន់ ៧១,៣០ក្រាម
-ថ្នាំគ្រាប់រាងមូលពណ៌បៃតងចាស់ (សង្ស័យជាសារធាតុញៀន) ចំនួន ០៣កញ្ចប់ ស្មើនឹង៣២គ្រាប់ ទម្ងន់៤០,៨០ក្រាម
-ទូរស័ព្ទ ចំនួន០២គ្រឿង(ម៉ាកIPhone-X ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ទឹកប៊ិច) រួមនឹងវត្ថុតាងមួយចំនួនទៀត ។
ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.