អាយុខ្លីមែន!ជាងជួសជុលទូរស័ព្ទម្នាក់ជិះម៉ូតូមកទិញគ្រឿងទូរស័ព្ទតាមផ្លូវត្រូវរថយន្តបុ-កស្លា-ប់…

រថយន្តហុីយ៉ាន់ដាយ បេីកមកបុ-កពីក្រោ-យ និងកិ-នបែ-កក្បាលស្លា-ប់ភ្លាមៗយ៉ាងអណោចអ-ធម។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅលេីបណ្តោយផ្លូវ១០៤ ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ញុល ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុនរបរជាជាងជួសជុលទូរស័ព្ទ រស់នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះ គេឃេីញបុរសរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA MT គ្មានផ្លាកលេខ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៤ ទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកដីធុនធំ មួយគ្រឿងបេីកចេញពីផ្លូវលំឡេីងមកផ្លូវ១០៤ ភ្លាមៗ ទេីបធ្វេីឲ្យបុរសរងគ្រោះដែលកំពុងជិះម៉ូតូចាប់ហ្វាំងបង្ខំឈប់ ហេីយក៏ត្រូវរថយន្តហុីយ៉ាន់ដាយ មួយគ្រឿងទៀតបេីកមកពីក្រោយបុ-កពេ-ញទំហឹ-ង និងធ្វេីឲ្យជនរងគ្រោះខ្ទាតមកកណ្ដាលផ្លូវត្រូវរថយន្តកិ-នចំ-ក្បា-លបែ-កខួ-រស្លា-ប់ភ្លាមៗតែម្តង។
ក្រោយកេីតហេតុ តៃកុងរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ បានឈប់រថយន្តរួចចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តបង្កនៅនិងកន្លែង ។ បន្ទាប់មកសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក មកធ្វេីការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញ នៃការិយាល័យចរាចរណ៍គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ រីឯសពបុរសរងគ្រោះខាងលេី ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
See insights and ads
Boost post
Like

 

Comment
Share

Leave a Reply

Your email address will not be published.